Thursday, February 24, 2022

តើលោកអ្នកធ្លាប់ទទួលបានទូរស័ព្ទ ប្រាប់ពីការត្រូវរង្វាន់ទេ! មើលមុខអ្នកឆបោកផ្តល់រង្វាន់ ពេលនេះសមត្ថកិច្ចចាប់ខ្លួនបានហើយ..

អ្នកទស្សនា: Views

ភ្នំពេញ ៖ តើមានបងប្អូនប៉ុន្មាននាក់ ដែលធ្លាប់ទទួលបានទូរស័ ព្ទខលចូល រៀបរាប់ប្រាប់ពីការត្រូវរង្វាន់ ពីក្រុមហ៊ុននេះ ក្រុមហ៊ុននោះ ពេលនេះជនឆបោកទាំងនោះ បានជាប់អន្ទាក់សមត្ថកិច្ចនគ របាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញហើយ សូមបងប្អូនដែលធ្លាប់រងគ្រោះ មកមើលមុខម្ចាស់អ្នកផ្តល់រង្វាន់ឲ្យច្បាស់ ព្រោះ សមត្ថកិច្ចចាប់ឃាត់បញ្ជូនទៅតុលាការ ដើម្បីបើកការស៊ើបសួរ និងចោទប្រកាន់ជាផ្លូវការ រួចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នហើយ។


សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ យត ដាណែត ហៅ ង៉ែត អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេ ញ។


លោកវរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យបានចំនួនម្នាក់ដូចមានឈ្មោះខាងលើនេះ នៅចំណុចផ្ទះសំណាក់ឌីមនោរម្យ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ២ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ឆបោក (ដោយជននេះបា នអះអាងតាមទូរសព្ទ័ប្រាប់ជនរងគ្រោះថា ខ្លួនជាបុគ្គលិកធនាគារអេស៊ីលីដា រូចណែនាំឲ្យជនរងគ្រោះបំពេញលក្ខ័ណតាមការណែ នាំរបស់ខ្លួន ហើយដកយកប្រាក់ចំនួន៧ ២០០ ដុល្លារអាមេរិក ពីក្នុងគណនីធនាគារអេស៊ីលីដារបស់ជនរងគ្រោះ) ប្រព្រឹត្តនៅរាជ ធានីភ្នំពេញ កាលពីវេលារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។


ជាមួយគ្នានោះសមត្ថកិច្ចបានចាប់យកវត្ថុតាង ទូរសព្ទ័ដៃម៉ាកសាំសុង អា១០អេស ពណ៌ខ្មៅ ស៊ីមកាតលេខ ០៨៦ ៥០០ ០៥០ ចំនួ ន១គ្រឿង។ ជនរងគ្រោះក្នុងអំពើឆបោកនេះមានឈ្មោះ ជាង យី ភេទប្រុស អាយុ ៧១ ស្នាក់នៅផ្ទះលេខ៧អឺ០+៩អឺ០ ផ្លូវលេខ១ ៣៦ ភូមិ២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខ របរ នាយកសាលា ELT។ 


លោកវរៈសេនីយ៍ឯកបានបន្ថែមថា កាលពីរសៀលថ្ងៃទី១៣ ខែក ញ្ញា ឆ្នាំ ២០២១ មានករណី ឆបោក យកប្រាក់ចំនួន៧ ០០០ ដុ ល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ ពីជនរងគ្រោះឈ្មោះ ជាង យី ភេទ ជានាយកសាលា ELT បង្កឡើងដោយជនសង្ស័យចំនួ ន៣ នាក់ មានឈ្មោះ យត ដាណែត ហៅ ង៉ែត ភេទប្រុស អាយុ ៣៥ ឆ្នាំ និងបក្ខពួកឈ្មោះ ប៊ី ភេទប្រុស អាយុប្រហែល៣៧ ឆ្នាំ និ ងឈ្មោះ ស្នា ភេទប្រុស អាយុប្រហែល២៨ ឆ្នាំ ដោយជនសង្ស័យឈ្មោះ ស្នា បានប្រើលេខទូរសព្ទ័ដៃលេខ ០៦១ ៦៦០ ៣៧៣ និងលេខ ០១១ ៤៩៥ ៣២១ តេទាក់ទងទៅទូរសព្ទ័ដៃជនរង គ្រោះ ដោយនិយាយប្រាប់ជនរងគ្រោះអំពីសេវាកម្មអេស៊ីលីដា ម៉ូប៊ែល ថា មានទឹកប្រាក់ជារង្វាន់ ដោយណែនាំឲ្យអតិថិជនចូលទៅក្នុងកម្មវិធីអេស៊ីលីដាម៉ូប៊ែល រួចចុចប៊ូតុងដកប្រាក់រហ័ស ដើម្បីដកប្រាក់ ដោ យកុហកជនរងគ្រោះថា ជាទឹកប្រាក់រង្វាន់ ពេលជនរងគ្រោះបញ្ចូ លទឹកប្រាក់ហើយ ឲ្យចុចលើពាក្យថាបង្កើតចំនួន៨ ដង ពេល នោះ ទឹកប្រាក់នៅក្នុងគណនីរបស់ជនរងគ្រោះត្រូវបានផ្ទេរចេញដោយធនាគារអេស៊ីលីដា ហើយធនាគារអេស៊ីលីដា នឹងផ្ញើលេខកូដសម្ងា ត់ចំនួន៦ខ្ទង់ ត្រឡប់មកវិញ ពេលនោះឈ្មោះ ស្នា បានសួរជនរង គ្រោះថា មានឃើញលេខសម្ងាត់ចំនួន៦ខ្ទង់ បង្ហាញលើទូរសព្ទ័ដៃជនរងគ្រោះដែរឬទេ បើឃើញសូមអានលេខសម្ងាត់ចំនួន៦ ខ្ទង់នោះមកប្រាប់គេ(ជនសង្ស័យ) បន្ទាប់ពីជនរងគ្រោះបានអានលេខ សម្ងាត់ចំនួន៦ខ្ទង់ប្រាប់ឈ្មោះ ស្នា បានឲ្យទៅឈ្មោះ យត ដាណែត ហៅ ង៉ែត កត់លេខសម្ងាត់ដែលជនរងគ្រោះប្រាប់ រួចឈ្មោះ យត ដាណែត ហៅ ង៉ែត ប្រាប់លេខកូដសម្ងាត់នេះទៅឈ្មោះ ប៊ី ដែលអង្គុយរង់ចាំនៅទូរអេធីអឹមរបស់ធនាគារអេស៊ីលីដាជាស្រេចនោះ ក៏ ដកប្រាក់តាមលេខសម្ងាត់ យកពីគណនីរបស់ជនរងគ្រោះបានចំនួន៧ ២០០ ដុល្លារអាមេរិក រួចគេចខ្លួនបាត់។ 


សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន ចំពោះក្រុមដែលមានជំនាញ ឆបោក មានលក្ខណៈជាប្រព័ន្ធ តាមទូរស័ព្ទថាត្រូវរង្វាន់ ធំ ពីក្រុមហ៊ុនមួយចំនួននោះ៕







0 Reviews:

Post a Comment