Friday, May 12, 2023

ពលរដ្ឋដែលរស់នៅក្នុងក្រុងតាខ្មៅស្នើឲ្យលោកអភិបាលក្រុងតាខ្មៅ និង លោកអធិការក្រុងតាខ្មៅគួរមានចំណាត់ការលើបនល្បែងកន្ទុយលេខវៀតណាមមួយកន្លែងដែលកំពុងដំណើការយ៉ាងរលូន

អ្នកទស្សនា: Views


កណ្តាល
៖ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុង ភូមិដើមមាន ​សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល មានមេឆ្នោតកត់កន្ទុយ លេ ខវៀតណាមម្នាក់ ល្បីថា មិនខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេ ទោះបីជាប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាយ៉ាងតឹងរឹងត្រូវតែបង្ក្រាបល្បែ ងសុីសងគ្រប់ប្រភេទ នៅទូទាំងប្រទេសអោយអស់ក៏ដោយ។

 

ទីតាំងមេកត់កន្ទុយលេខវៀតណាម(ឆ្នោតយួន)ដែលមិនខ្លាចសមត្ថកិច្ចខាងលើនេះ គឺមានទីតាំងស្ថិតនៅភូមិដើមមាន សង្កាត់ដើមមាន  ក្រុងតាខ្មៅ ខេត្តកណ្តាល ។

 

ប្រជាពលរដ្ឋបានខ្សឹបប្រាប់អង្គភាពយើងបន្តទៀតថា មេឆ្នោតកន្ទុយលេខវៀតណាមរូបនេះ បានដាក់កូនកញ្ច្រែងជាច្រើននាក់ ដើរកត់កន្ទុយលេខហើ យបញ្ញូនតាមរយ:ទូរស័ព្ទដៃមកអោយខ្លួន ដែលអង្គុយចាំប្រមូលបញ្ជូនអោយមេធំ តាមរយៈប្រព័ន្ធអេឡិចត្រូនិច។

 

សូមបញ្ជាក់ថា នេះក៏ជាសារ របស់ប្រជាពលរដ្ឋមួយផងដែរ ជូនលោក ឃឹម សំភា អភិបាលក្រុងតាខ្មៅ ដែលទើបឡើងកាន់ដំណែង និង លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដើម្បីបើកការស្រាវជ្រាវនិងបង្ក្រាបមេឆ្នោតកត់កន្ទុយលេខវៀតណាម ដែលព្រហើនមិនខ្លាចច្បាប់រូបនេះ ក៏ដូចជាចូលរួមគោរពទៅតាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ 





0 Reviews:

Post a Comment