Saturday, July 16, 2022

ប្រទេសចំនួន៧ហើយ ដែលត្រៀមចូលរួមប្រកួតគុនល្បុក្កតោ នៅស៊ីហ្គេម២០២៣

អ្នកទស្សនា: Views

 

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ CAMSOC បានឲ្យដឹងថា ពេលនេះ មានប្រទេស៦ទៅ៧ហើយត្រៀមចូលរួមប្រកួតកីឡាគុនល្បុក្កតោ ដែលត្រូវបានដាក់បញ្ជូលក្នុងចង្កោមនៃយុទ្ធគុនចម្រុះ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើ កទី៣២ ឆ្នាំ២០២៣។

នេះជាការបញ្ជាក់ជូនរបស់ឯកឧត្តមអគ្គលេខាធិការ នៅក្រោយពេ លបញ្ចប់កិច្ចពិភាក្សា និងចុះហត្ថលេខាជាមួយ តំណាងសមាគមកីឡាបញ្ចសិលាឥណ្ឌូណេស៊ី និងតំណាងស្ថានទូតឥណ្ឌូណេស៊ី ក្នុងការផ្លាស់ប្តូរការនៃហ្វឹហាត់គុនល្បុក្កតោ និងបញ្ចសិលា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។


ឯកឧត្តមមានប្រសាសន៍ថា ថ្ងៃនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ត្រានៃដំណើរការផ្លាស់ប្តូរគ្នារវាងក្បាច់គុនល្បុក្កតោរ ប សកម្ពុជា និងបញ្ចសិលារបស់ឥណ្ឌូណេស៊ី ហើយបានកំណត់ពេ លវេលាក្នុងការបញ្ជូនក្រុមកីឡាករ កីឡាការិនីកម្ពុជាចេញទៅហ្វឹកហាត់កីឡាបញ្ចសិលា និងរៀបចំគ្រូបង្វឹកកីឡាគុនល្បុក្កតោរបស់កម្ពុជាទៅបង្ហាត់ដល់កីឡាករ កីឡាការិនីឥណ្ឌូណេស៊ី ដែលក្បាច់ គុនទាំងពីរនេះនឹងត្រូវរៀបចំការប្រកួតនៃយុទ្ធគុនចម្រុះ សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។


«នេះជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការបញ្ជ្រាបក្បាច់គុនព្រលឹងជាតិមួយនេះទៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលឥណ្ឌូណេស៊ីនឹងបង្កើតឲ្យមានជាសហព័ន្ធកីឡាគុនល្បុក្កតោឥណ្ឌូ ណេស៊ី។ ឯកឧត្តមចាត់ទុកថា នេះក៏ជាការពង្រីកសក្តានុពលរប ស់គុនល្បុក្កតោកម្ពុជាបន្ថែមទៀត ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ក្នុងការត្រៀមរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ដោយពេលនេះមាន៦ ទៅ៧ប្រទេសហើយ»។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែម។


នាដើមខែសីហាខាងមុខនេះ កម្ពុជានឹងបញ្ជូនអត្តពលិកចំនួន៣ ០នាក់ទៅហ្វឹកហាត់បញ្ចសិលា នៅឥណ្ឌូណេស៊ី រហូតដល់ជិត ស៊ីហ្គេម ២០២៣តែម្តង។ ដើម្បីពង្រឹងគុណភាពទាំងការរៀបចំ និងបច្ចេកទេសរបស់អត្តពលិកឲ្យបានជោគជ័យ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអះអាងពីផែនការ នៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ ក ម្ពុជានឹងទទួលរៀបចំការប្រកួតកីឡាជើងឯកគុនល្បុក្កតោ និងបញ្ចសិលាអាស៊ីអាគ្នេយ៍ ដើម្បីតេស្តសមត្ថភាពកីឡាករកីឡាការិនី និង មន្ត្រីរៀបចំការប្រកួតនៃប្រភេទកីឡាយុទ្ធគុនទាំងពីរនេះឲ្យកាន់តែជាក់ច្បាស់ ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២ ០២៣។


ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាផងនោះ ក៏បានបង្ហាញពីការពិភាក្សាគ្នាយ៉ាងលម្អិ ត និងបានឯកភាពគ្នា ក្នុងការត្រៀមរៀបចំការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីកម្ពុជា អំឡុងពេលហ្វឹកហាត់នៅឥណ្ឌូណេស៊ី។ «នេះជាលទ្ធផលផ្លែផ្កា ដើម្បីគាំទ្រដល់ដំណើរការហ្វឹកហាត់ឲ្យរលូ ន បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែមុនរវាងកម្ពុជា និងប្រធានសហព័ន្ធកីឡាបញ្ចសិលាពិភពលោក និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ី នៅក្នុងជំនួបសវនការជាមួយសម្តេចតេជោ ហ៊ុន សែន»។


គួររំឭកផងដែរថា កាលពីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាស៊ីអាគ្នេយ៍ កា លពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ក៏បា នក្រើនរំឭកម្តងទៀត ក្នុងការជំរុញឱ្យបានខ្លាំងថែមទៀត ចំពោះការអភិរក្សកម្រិតបច្ចេកទេសកីឡា ទាំងល្បុក្កតោខ្មែរ និងយុទ្ធគុនឥណ្ឌូណេស៊ី នេះ ដែលទទួលបានការឯកភាពជួយពីឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី និងកីឡាយូដូពីអតីតឯកឧត្ដមឯកអគ្គរដ្ឋទូតជប៉ុន៕







0 Reviews:

Post a Comment