ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា ជាឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីបិទកម្មវិធីប្រកួតផ្តាច់ព្រ័ត្រការប្រកួតរូបថតកាយរឹទ្ធិរៀមច្បងថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ “កាយរឹទ្ធិ-អរគុណសន្តិភាព” នៅវិទ្យាស្ថានជាតិអប់រំ។
ថ្លែងក្នុងឱកាសនោះ
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ក្រោមមគ្គុទ្ទេសដ៏ឆ្នើម
និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា នាវាកម្ពុជាបានរីកចម្រើន
និងកំពុងបោះជំហានទៅមុ ខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រជាជនរស់នៅមានសុខសន្តិភាពពេញលេញ
វឌ្ឍនភាពសង្គម សិទ្ធិសេរីភាព លទ្ធប្រជាធិតេយ្យ និងស្ថិរភាពនយោបាយ
ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ និងរក្សាបាននូវកំណើនសេដ្ឋកិច្ច
ដើម្បីបង្ហាញកិត្តិស័ព្ទព្រះរាជាណាចក្រកម្ពុជាយ៉ាងខ្ពស់ត្រដែតលើឆាកអន្តរជាតិ។
ឯកឧត្តម
ស សុខា បន្តទៀតថា ទទឹមគ្នានេះក្រសួងអប់រំ យុវជន និងកីឡា
ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បាន យកចិត្តទុកដាក់លើ
“គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៤” ធានាការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិ យាបន្ន
និងបានលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា
ព្រមទាំងអនុវត្តបានយ៉ាងមានប្រសិទ្ធភាពលើយុទ្ធសាស្ត្រកំណែទម្រង់វិស័យ អប់រំ យុវជន
និងកីឡា ឆ្នាំ២០១៨-២០២៣
ដើម្បីចូលរួមគាំទ្រដល់យុទ្ធសាស្ត្រចតុ កោណរបស់រាជរដ្ឋាភិបាលកម្ពុជា
និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២ ០៣៥
ដែលបានគាំទ្រដល់ការសម្រេចបានចក្ខុវិស័យអភិវឌ្ឍកម្ពុជាប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០
និងឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្តទៀតថា ដើម្បីទទួលបានធនធានយុវជនមានសក្តានុពលដូចបានលើកឡើងខាងលើ ក្រសួងអប់រំ បានធ្វើទំនើបកម្មវិធីអភិវឌ្ឍសមត្ថភាពយុវជន តាមរយៈវិធីសាស្ត្របែបចម្រុះ ការសិក្សាបែបអនុវត្តជាក់ស្តែង (learning by Doing) និងការសិក្សាផ្ដោតលើអនុវត្តគម្រោង(Project-based Learning) ដែលជាថ្នាលបណ្តុះបណ្តាល និងវិធីសាស្ត្រអប់រំយុវជនយ៉ាងមានប្រសិទ្ធភាព៕
0 Reviews:
Post a Comment