Friday, May 12, 2023

ពលរដ្ឋដែលរស់នៅក្នុងក្រុងតាខ្មៅស្នើឲ្យលោកអភិបាលក្រុងតាខ្មៅ និង លោកអធិការក្រុងតាខ្មៅគួរមានចំណាត់ការលើបនល្បែងកន្ន្កំពុងដំណើការយ៉ាងរលូន

អ្នកទស្សនា: Views


កណ្តាល ៖ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុង ភូមិថ្មី  សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទីតាំងល្បែងមាន់ជល់តាមអនឡាញមួយកន្លែង ល្បីថា មិនខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេ ទោះបីជាប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាយ៉ាងតឹងរឹងត្រូវតែបង្ក្រាបល្បែ ងសុីសងគ្រប់ប្រភេទ នៅទូទាំងប្រទេសអោយអស់ក៏ដោយ។

 

ទីតាំងល្បែងមាន់ជល់តាមអនឡាញ

ដែលមិនខ្លាចសមត្ថកិច្ចខាងលើនេះ គឺមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ  ក្រុងតាខ្មៅ ខេត្តកណ្តាល ។

 

ប្រជាពលរដ្ឋបានខ្សឹបប្រាប់អង្គភាពយើងបន្តទៀតថា ទីតាំងល្បែងស៊ីសងខាងលើនេះ ប្រមូលផ្តុំគ្នាលេងជាហូរហែមិនថា ថ្ងៃសៅរ៍ អាទិត្យ ពោលគឺ ៧ថ្ងៃក្នុង ១សប្ដាហ៍ គឺចាប់ផ្តើមលេងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង -៥ល្ងាច និងមានភ្នាល់ដាក់លុយយ៉ាងសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ។

 

សូមបញ្ជាក់ថា នេះក៏ជាសារ របស់ប្រជាពលរដ្ឋមួយផងដែរ ជូនលោក ឃឹម សំភា អភិបាលក្រុងតាខ្មៅ ដែលទើបឡើងកាន់ដំណែង និង លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដើម្បីបើកការស្រាវជ្រាវនិងបង្ក្រាបមេឆ្នោតកត់កន្ទុយលេខវៀតណាម ដែលព្រហើនមិនខ្លាចច្បាប់រូបនេះ ក៏ដូចជាចូលរួមគោរពទៅតាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ 


0 Reviews:

Post a Comment