ភ្នំពេញ: ទីតាំងល្បែងអនឡាញ ០១កន្លែង ភ្នាល់ចាក់បាល់ និង (Joker) កំពុងដំណើការបានដោយរលូន ដែលមានទីតាំង ស្ថិតនៅផ្ទះលេខ៨២ ផ្លូវ១៥ក្នុងសង្កាត់ផ្ស៉ារកណ្តាលទី១ ខាងត្បូងសា លាសង្កាត់ផ្សារកណ្ដាលទី១ប្រហែល៥០ម៉ែត្រ ក្នុងខណ្ឌដូន ពេញដោយមានអ្នកលេងហ៊ោកញ្ច្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះមិ នបានប៉ះពាល់ដល់ត្រចៀកអាជ្ញាធរនិងសមត្ថកិច្ចនោះឡើយ។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបាន សម្រេចដាក់ចេញ នូវគោលនយោបាយ <<ភូមិ- ឃុំ- សង្កាត់-មានសុវត្ថិ ភាព>>ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមាន បទល្មើស លួច ឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ដូច្នេះប្រសិនបើអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនទេនោះ គឺបានបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ ពុំបានអនុវត្តនូវគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះទេ។
ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើនេះលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក៏ដូចជាលោកទៀង ច័ន្ទសា អធិការនគរ បាលខណ្ឌដូនពេញ ធ្លាប់បានថ្លែងមកកាន់អង្គភាពសារព័ត៌មានពេញថា ចំពោះទីតាំងល្បែងខាងលើនេះ លោកនឹងចាត់វិធានការបង្ក្រាបតាមផ្លូវច្បាប់។
ពលរដ្ឋនិងមហាជនជាច្រើន ស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិ បាលរាជធានី និងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងកា ររង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាមានវិធានការ ដាក់បទបញ្ជា ដល់មន្ត្រីក្រោមឱវាទ ចុះបង្ក្រាបទប់ស្កាត់ ទីតាំ ងបនល្បែងស៊ីសងខាងលើនេះផង៕
0 Reviews:
Post a Comment