Wednesday, November 29, 2023

មហានជនរស់ក្នុងស្រុកជើងព្រៃ សំណូមពរដល់លោកឧត្តមសេនីយ៍ត្រី​ ហេង​វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ សូមជួយចាត់វិធានការផ្លូវច្បាប់ ចំពោះទីតាំងមាន់ជល់តាមអនឡាញមួយកន្លែងក្នុងមូលដ្ឋានរបស់ពួកគាត់ផង……

អ្នកទស្សនា: Views

កំពង់ចាម : ទីតាំងបនល្បែងសុីសង​ ជល់មាន់​តាមអនឡាញ​ ក្នុងទាមការហ្វេមួយកន្លែង កំពុងបើកលេងយ៉ាងរលូននៅផ្ទះឈ្មោះ ម៉ៅ ប្រពន្ធឈ្មោះខៀម​ ក្នុង ភូមិស្ដើងជ័យ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ប៉ុន្តែអាជ្ញាធរនិង​សមត្ថកិច្ច​ នៅ​ស្រុកជើងព្រៃ​ ហាក់សំងំស្ងៀម​មិនបង្ក្រាប។

​ ពលរដ្ឋលើកឡើងថា សង្ស័យ​អាជ្ញាធរ​និងសមត្ថកិច្ច​មូលដ្ឋាន​ ភ្លេចបទបញ្ជារបស់សម្ដេច​ អតីតនាយក​រដ្ឋ​មន្ត្រី​ ទៅ​ហើយមើលទៅទើបបានជាមិនចុះបង្ក្រាប​ ឬ មួយត្រូវ​ថ្នាំសណ្ដំ​ មេ បន​ល្បែងបានជា​សំងំស្ងៀមធ្វើមិនដឹង ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ​ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្តទាំង ២៥ ខេត្តក្រុង ត្រូវ បិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាន តែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុកក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។​ 

ប៉ុន្តែអាជ្ញាធរនិង​សមត្ថកិច្ច​ នៅ​ស្រុកជើងព្រៃ​ ហាក់សំងំស្ងៀម​ មិនបង្ក្រាប ទីតាំង​បន ល្បែងសុីសង​ប្រភេទមាន់ជល់តាម​អនឡាញ​ដែលបើកលេង​ នៅមូលដ្ឋានរបស់​ខ្លួនផ្គើនទៅ​និង​បទបញ្ជារបស់​សម្ដេច​ អតីតនាយក​រដ្ឋមន្ត្រី​ ។

មហានជននៅក្នុងស្រុកជើងព្រៃ  បានលើកឡើងថាមូលហេតុដែលអស់ លោកអាជ្ញាធរ និងសមត្ថកិច្ច ស្រុកជើងព្រៃ បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងមាន់ជល់តាមអន ឡាញខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេច តេជោហ៊ុនសែនទៀតសោធន៌នោះ? សង្ស័យតែទីតាំងមាន់ ជល់តាមអនឡាញខាងលើនេះ អាជ្ញាធរនិងសមត្ថកិច្វស្រុកជើងព្រៃ មានភាគហ៊ុនក្នុងនិងទេដឹង? ទើបបានជាអស់លោក រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនបែបនេះ។

ពលរដ្ឋក្នុងស្រុកជើងព្រៃ បានសំណូមពរ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរ បាលខេត្ត​កំពង់ចាម​ និង លោកវរសេនីយ៍ឯក នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃ សូមជួយចាត់វិធានការ ទៅលើល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើ នេះផងដើម្បីស្របតាមគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច ៕







 

Monday, November 27, 2023

នាយឧត្តមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យគោលដៅការពារសន្តិសុខ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក ....

អ្នកទស្សនា: Views

ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញនាឆ្នាំ ២០២៣នេះ ត្រូវបានរាជរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំឡើងយ៉ាងអធឹកអធម មានប្រជាពលរដ្ឋ មកចូលរួមទស្សនានិងដើរកម្សាន្តយាងច្រើនកុះករ និងមានកម្លាំងចម្រុះ ជាង១ម៉ឺននាក់ (ទាំង នគរបាល អាវុធហត្ថ និងយោធា ទាំងអាជ្ញាធរពាក់ព័ន្ធ) រួមគ្នាការ  ពារថែរក្សាសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលទៅមកចូលរួមកម្សាន្ត ផងដែរ។ ជាមួយគ្នានេះ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថផ្ទាល់ តាមបណ្តា គោលដៅការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពក្នុងព្រះរាជពិធីនាឱកាសនេះ ឲ្យប្រព្រឹត្តិទៅដោយជោគជ័យ៕




































Sunday, November 26, 2023

ឯកឧត្តម វ៉ា ថន អភិបាលនៃគណ:អភិបាលខេត្តក្រចេះ សូមគោរពថ្លែងអំណរគុណ.....

អ្នកទស្សនា: Views


 ក្រចេះ÷ ឯកឧត្តម វ៉ា ថន អភិបាលនៃគណ:អភិបាលខេត្តក្រចេះ សូមគោរពថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់បំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិង លោក ជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ដែលបានជួយឧបត្ថម្ភទូក ង ចំនួន៦ទូក របស់ខេត្តក្រចេះ ក្នុងនោះ ទូក ង ខ្នាតពិសេសទាំង ៤ទូក និងទូក ង ខ្នាតអន្តរជាតិចំនួន ២ទូក ក្នុង១ទូកៗ ទទួលបានថវិកាចំនួន ១០.០០០.០០០ រៀល, ប្រាក់ដុល្លាចំនួន ១.៥០០ដុល្លាអាមេរិក, អាវ និងមួកចំនួន ២០០ សម្រាប់, អង្ករចំនួន ២០០គីឡូក្រាម និងភេសជ្ជៈមួយចំនួន។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត សូមគោរពជូនពរ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំង បុត្រា បុត្រី សូមមាន សុខភាពល្អបរិបូរណ៍ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ។ 

ដោយលោក ម៉ែន បូរិទ្ធ   ទំនាក់ទំនង WhatsApp.Telegram 097 444 88 97.011 83 47 47










Saturday, November 25, 2023

ល្បែងស៊ីសង”អនឡាញ”នៅស្រុកស្វាយអន្ទរ កំពុងរីកដូចផ្សិត ខណៈសមត្ថកិច្ចមិនបង្ក្រាប.......

អ្នកទស្សនា: Views

(ព្រៃវែង)៖ រាល់ថ្ងៃគេសង្កេតឃើញថាៈ ក្រុមឈ្មួញធំៗ កំពុងសប្បាយនឹងការប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់!។

តាមរយៈការដាក់ពង្រាយល្បែង”អនឡាញ”បញ្ជល់មាន់តាមទូរទស្សន៍ នៅតាមបណ្ដាហាងកាហ្វេមួយចំនួន ក្នុងភូមិសាស្ត្រស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ក្នុងនោះថៅកែល្បែង”អនឡាញ”នីមួយៗ គេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់ខ្លួន ឈរជើងសម្រាប់ស៊ី​ស​ងប្រាក់ ដែលក្រុមអ្នកញៀនល្បែង មកទទួលទានកាហ្វេ និងភ្នាល់ចាក់លុយរាល់ថ្ងៃ..!។

ស្របពេលដែល អាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ មិនទប់ស្កាត់ ហើយក៏មិនចុះបង្ក្រាបអ្វីដែរ..!។

ជាក់ស្ដែង ទីតាំងល្បែងអនឡាញទាំងនោះមានដូចជា!

ទី ១ នៅផ្ទះឈ្មោះ(ណន)ភូមិសុបិន្ត 

ទី ២ នៅផ្ទះឈ្មោះ(សៀន) នៅភូមិតងឡងទី3

ទី ៣ នៅផ្ទះឈ្មោះ(វលក្ខណ៍) ស្ថិតនៅ ឃុំព្រៃខ្លា

ទី ៤ នៅផ្ទះឈ្មោះ(វ៉ា ) ស្ថិតនៅភូមិបឹងរ៉ាច ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ និងទី៥ កន្លែងបោះប៊ូល ផ្ទះឈ្មោះវិន ភូមិខ្សោក ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។


ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”ជល់មាន់ទូរទស្សន៍ទាំង៥កន្លែងខាងលើនេះ គឺកំពុងបើកដំ​ណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា មិនដែលឃើញសមត្ថកិច្ច ចុះបង្ក្រាបនោះឡើយ.!។

ព្រោះតែការបើកល្បែង”អនឡាញ”ខុសច្បាប់បានយ៉ាងរលូនបែបនេះហើយ ទើបស្ដ្រីខ្លះដែលមានប្ដីជាអ្ន​កញៀនល្បែង កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់។

ខណៈប្ដីទៅហូបកាហ្វេ១កែវសោះ បែរជា មិនមកផ្ទះតាំងពីព្រឹកដល់ល្ងាចដោយរវល់វក់វី និងការផ្សងសំ​ណាង ភ្នាល់ចាក់លុយមាន់ជល់តាមទូរទស្សន៍ បណ្ដាលឱ្យខាតពេល មិនបានទៅធ្វើការងាររកស៊ីដើម្បីផ្គត់ផ្គង់គ្រួសារ។

ជាមួយគ្នានោះ អ្នកឈ្នះសប្បាយហ៊ោកញ្ច្រៀវឡើងទ្រហឹងអឺងកង ពេញហាងកាហ្វេ និងតារាងបាល់រីឯ​​​អ្នកចាញ់វិញ ប្រែទឹកមុខក្រៀមក្រំប្រឈមជំពាក់គេ និងត្រូវដោះបំណុលទៀតផង។

អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា កើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះប្រកែកប្រ ពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មាន។

យើងដឹងហើយថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។

ហេតុនេះពលរដ្ឋ សូមស្នើដល់លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ ជាពិសេសលោក ឈឿន ប៊ុនឆនស្នងការនគរបាលខេត្តព្រៃវែង។

មេត្តាចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្រស្រុកស្វាយអន្ទរ ដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យបាននូវ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព..!។


ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងបញ្ជល់មាន់តាមទូរទស្សន៍ មិនខានឡើយ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការ ងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ”ចាំទ ទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕