Wednesday, November 22, 2023

ក្រុមញៀនល្បែងស៊ីសង មាន់ជល់តាមអនឡាញ កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងយ៉ាងអនាធិបតេយ្យ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ...

អ្នកទស្សនា: Views

 

ភ្នំពេញ : ក្រុមអ្នកញៀនល្បែងស៊ីសង មាន់ជល់តាមអនឡាញ កំពុងតែប្រ មូលផ្ដុំគ្នាលេងក្នុងទីតាំលក់បាយមួយកន្លែង ក្នុងទឹកដី ខណ្ឌពោធិ៍សែនជ័យ ចំនែ​អធិការនគរបាលខណ្ឌ លោកវរសេនីយ៍ទោ ម៉ន វុធី  ហាក់ដូចជា បណ្តែ ត បណ្ដោយខ្លាំងមែនទែនចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ដែលកំពុងតែ​ដំណើការយ៉ាងរលូន ក្នុងមូលដ្ឋានរបស់ខ្លួន ។

ជាក់ស្តែងល្បែងស៊ីសង ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងនេះស្ថិត នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយក្រុមអ្ន កញៀនល្បែងទាំងនេះប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់មាន់ជល់ តាមប្រព័ន្ធអនឡាញ យ៉ាងអនាធិបតេយ្យ ដោយគ្មានការបង្ក្រាបបន្តិចសោះ ឡើ យពីសំណាក់អស់លោកអជ្ញាធរមូលដ្ឋាន។


ប្រភពព័ត៌មានបានឱ្យដឹងបន្តថា ទីតាំងល្បែងស៊ីសងខាងលើ នេះប្រមូលផ្តុំគ្នាលេងជាហូរហែមិនថា សៅរ៍ អាទិត្យ ពោលគឺ ៧ថ្ងៃក្នុង ១សប្ដាហ៍ គឺចាប់ផ្តើ មលេងពីម៉ោង​៩ ព្រឹក រហូតដល់យប់ដោយរលូន ។

ប្រជាពលរដ្ឋក៏បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយ មាន់ជល់តាមអនឡាញ ខាងលើព្រោះជាហេតុនាំឱ្យកើ ត មានបទល្មើសកើតឡើងជាមិនខាន ដោយសារតែចាញ់ល្បែង អស់ទ្រព្យសម្បត្តិ។


ករណីល្បែងសុីសងខាងលើនេះដែរប្រជាពលរដ្ឋស្នើសុំលោកវរសេនីយ៍ទោ ម៉ន វុធី  អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សូមជួយចាត់វិធានការទប់ស្កាត់ ផង៕



0 Reviews:

Post a Comment