Wednesday, June 7, 2023

ល្បែងសុីសងមាន់ជល់តាមអនឡាញ អជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មិនបង្ក្រាប នៅស្រុកបាទី…

អ្នកទស្សនា: Views
 



 តាកែវ៖ មហាជន បានសំណូមពរ ដល់លោក ឈាង ផាន់ ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមមេត្តាជួយចាត់វិធានការផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងជល់មាន់អនឡាញ នៅចំនុចក្នុងក្នុង ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី  ខេត្តតាកែវ ដែលកំពុងតែបើកលេងយ៉ាងសប្បាយអឺងកង ដោយមិនខ្វល់ពីទោសទណ្ឌបណ្តិចទាល់តែសោះ(ពោល)ខណះដែ លលោក ឆាយ កែវមុន្នី  អធិ ការដ្ឋាននគរបាលស្រុក បាទី បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិង បទបញ្ជារបស់សម្តេចតេ ជោហ៊ុនសែន យ៉ាងពេញបន្ទុក ស្តីពីការទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសងនៅទូទាំងប្រទេស។

សូមជម្រាបថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែ ងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។

សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀត ថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

មហានជននៅក្នុង ស្រុក បាទី  បានលើកឡើងថា មូលហេតុ បានជាលោក ឆាយ កែវមុន្នី  បានរក្សាភាពស្ងៀមស្ងាត់ ចំ ពោះទីតាំ ងបនល្បែង ជល់មាន់តាមអនឡាញខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុន សែន ទៀតសោធន៏នោះ? សង្ស័យតែទីតាំងបនល្បែងមាន់ ជល់តាមអនឡាញខាងលើនេះ សង្ស័យជាឆ្នាំងបាយ  របស់លោក ឆាយ កែវមុន្នី ទេដឹង ទើបបានជាលោក  រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន៕





 

0 Reviews:

Post a Comment