មណ្ឌលគីរី÷ នៅព្រឹកថ្ងៃចន្ទ ១៣កេីត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម អ៊ុ ឃន សមាជិកក្រុមប្រឹក្សាខេត្តបានអញ្ជើញជាគណៈ អធិបតី ក្នុងពិធី ប្រកាសចូលកាន់តំណែងប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធីការ ឯកឧត្ដម លោកជំទាវ អគ្គនាយក ប្រភូជាក់ខ្ពស់ក្រសួងបរិស្ថាន លោកអភិបាលរងខេត្ត លោកអនុប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រីនាយក នាយិកាទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត តំណាងអង្គការដៃគូ និងមន្ត្រីជំនាញពាក់ព័ន្ធ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគារ ខ រដ្ឋបាលសាលាខេត្ត។
Tuesday, February 11, 2025
Subscribe to:
Post Comments (Atom)
0 Reviews:
Post a Comment