Saturday, November 4, 2023

ឯកឧត្ដម នេត្រ ភ ក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ដាក់ចេញ ការធ្វើកំណែទម្រង់ ដើម្បី ប្រសិទ្ធភាព ប្រព័ន្ធ ផ្សព្វផ្សាយ ជាតិ និង ពង្រឹង សមត្ថភាព ព្រមទាំង លើកទឹកចិត្ត ដល់ មន្ត្រី ព័ត៌មាន របស់ រដ្ឋ

អ្នកទស្សនា: Views

 



សៀមរាប ៖ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ថ្លែងថា ៖ រយៈពេល ជាង ២ ខែ នៃ ការធ្វើកំណែទម្រង់ របស់ ក្រសួង ព័ត៌មាន ក្នុង អាណត្តិ ទី ៧ ប្រព័ន្ធ ផ្សព្វផ្សាយ របស់ រាជរដ្ឋាភិបាល មាន សន្ទុះ គួរឱ្យកត់សម្គាល់ ពោល គឺ ស្មើនឹង ប្រព័ន្ធ ផ្សព្វផ្សាយ ឯកជន និង ចាប់ផ្ដើម លោត ទៅ មុខ ។

ឯកឧត្តម នេត្រ ភ ក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បាន មានប្រសាសន៍ ដូចនេះ ក្នុង ពិធី សំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ និង មន្ត្រី នៃ មន្ទីរ ព័ត៌មាន ខេត្តសៀមរាប នៅ ថ្ងៃ ទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ ក្ត្រា បានបញ្ជាក់ ថា បច្ចុប្បន្ន ក្រសួង ព័ត៌មាន បាន រៀបចំ ចងក្រង បណ្ដាញ ព័ត៌មាន ពី បណ្ដា អង្គភាព ស្ថាប័ន របស់ រាជរដ្ឋាភិបាល ប្រមាណ ៣០ ដើម្បី ធ្វើ ការផ្សាយ ទៅកាន់ ប្រព័ន្ធ ផ្សព្វផ្សាយ របស់ ក្រសួង រួមមាន ទីភ្នាក់ងារ សារព័ត៌មាន កម្ពុជា វិទ្យុជាតិ កម្ពុជា ទូរទស្សន៍ ជាតិ កម្ពុជា App ក្រសួង ព័ត៌មាន និង បាន ចែកចាយ បន្ត ទៅ តាម ប្រព័ន្ធ ផ្សព្វផ្សាយ របស់ មន្ទីរ ព័ត៌មាន រាជធានី ខេត្ត សំដៅ រុញច្រាន ព័ត៌មាន ទាំងនោះ ឱ្យបាន ទៅ ទូលំទូលាយ និង ទៅ ដល់ ប្រជាពលរដ្ឋ នៅ តាម មូលដ្ឋាន ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បាន បន្ថែមថា ការពង្រឹង និង ពង្រឹក ប្រព័ន្ធ ផ្សព្វផ្សាយ ជាតិ វា ជា ការងារ សតិអារម្មណ៍ និង ជា ការចង់បាន របស់ ថ្នាក់ដឹកនាំ ។

ទន្ទឹម នោះ ក្នុងនាម អនុប្រធាន ទី ១ នៃ គណៈកម្មាធិការ ជាតិ សម្របសម្រួល កិច្ចការ ព័ត៌មាន និង សាធារណមតិ , ឯកឧត្តម នេត្រ ភ ក្ត្រា នឹង ស្វែងរក ការគាំទ្រ ពី អភិបាលខេត្ត ដើម្បី ជំរុញ ដល់ មន្ទីរ អង្គភាព ជំនាញ សហការ ជាមួយ មន្ទីរ ព័ត៌មាន ក្នុង ការផ្សព្វផ្សាយ ព័ត៌មាន អំពី កិច្ចការ និង សមិទ្ធផល ក្នុង ខេត្ត ឱ្យបាន ទូលំទូលាយ ទៅកាន់ ប្រជាពលរដ្ឋ ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ ក្ត្រា ក៏ បាន បញ្ជាក់ ផង ដែរ ថា ការធ្វើ កំណែទម្រង់ ប្រព័ន្ធ ផ្សព្វផ្សាយ ជាតិ នេះ នឹង មិន អាច ខ្វះ បាន នោះ ទេ នូវ មន្ត្រី ដែល មាន ជំនាញ និង សមត្ថភាព ។

សម្រាប់ អាណ តិ្ត ទី ៧ នេះ រាជរដ្ឋាភិបាល បាន និង កំពុង ដាក់ នូវ គោលការណ៍ គុណា ធិបតេយ្យ ក្នុង ការជ្រើសរើស មន្ត្រី រាជការ ជាមួយ នោះ ក្រសួង ព័ត៌មាន ផ្ដោតទៅលើ សមត្ថភាព ស្នាដៃ និង គ្មាន ការចំណាយ ប្រាក់ ដើម្បី ទទួល ក្រប ខណ្ឌ ឡើយ ហើយ កិច្ចការ ជ្រើសរើស មន្ត្រី ក្រប ខណ្ឌ នេះ នឹង មាន ការពិនិត្យ ដោយ ផ្ទាល់ ពី លោក ។

ឯកឧត្តម រដ្ឋមន្ត្រី ក៏ បាន ថ្លែងអំណរគុណ ដល់ ឯកឧត្តម ជា ចន្ទ បរិបូរណ៌ រដ្ឋលេខាធិការ ក្រសួង ព័ត៌មាន ដែល បំពេញការងារ ប្រកបដោយ ស្មារតី ទទួលខុសត្រូវ ខ្ពស់ រហូតដល់ ១១ ឆ្នាំ នៅក្នុង មូលដ្ឋាន ខេត្តសៀមរាប ព្រមទាំង ថ្លែងអំណរគុណ ដល់ ថ្នាក់ដឹកនាំ និង មន្ត្រី គ្រប់ លំដាប់ថ្នាក់ នៃ មន្ទីរ ព័ត៌មាន ខេត្តសៀមរាប ដែល ខិតខំ ប្រឹងប្រែង បំពេញការងារ ទោះបី ជួប ការលំបាក ខ្វះខាត ដែល នេះ បង្ហាញ ពី ឆន្ទៈ ក្ដី ស្រឡាញ់ និង ឧបនិស្ស័យ ក្នុង វិស័យ ព័ត៌មាន ៕







0 Reviews:

Post a Comment