Tuesday, December 12, 2023

មន្ត្រីរាជការ២រូប ដាក់ពាក្យព្យូរការងារ៤ឆ្នាំហើយនៅតែឈ្មោះនៅក្នុងក្របខណ្ឌរដ្ឋដដែល...

អ្នកទស្សនា: Views

ខេត្តតាកែវ ៖ មានឈ្មោះជាមន្ត្រីក្នុងក្របខណ្ឌរដ្ឋនៃមន្ទីរធម្មការនិងសាសនាខេត្តតាកែវ មិនបានមកបំពេញការងារបែរជា សុំព្យូរការងារអស់៤ឆ្នាំ ដល់ថ្ងៃកំណត់ បែរជាមិនមកបំពេញបែបបទចូលបម្រើការងារនៅមន្ទីរដដែល តែឈ្មោះនៅតែមានក្នុងក្របខណ្ឌរដ្ឋដដែល។

មន្ត្រីរាជការស៊ីវិល២រូបនៃមន្ទីរធម្មការនិងសាសនា ខេត្តតាកែវ ក្រោយពេលសុំព្យូរការងារក្នុងភាពទំនេរគ្មានបៀវត្ស រយៈពេ ល០២ឆ្នាំ និងបានបន្តគម្រប់៤ឆ្នាំ ត្រូវវិលមកធ្វើការនៅក្នុងមន្ទីរវិញនៅថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២៣ តែរហូតមកដល់ជិតពាក់ ណ្តាលខែធ្នូ ២០២៣ទៅហើយ មន្ត្រីទាំងពីររូបនេះនៅមិនទាន់វិលចូលធ្វើការវិញតាមលក្ខខន្តិកៈមន្ត្រីរាជការស៊ីវិលនោះទេ ដោយឡែកប្រាក់ខែក៏បានអនុវត្តបញ្ចូលខែបន្ទាប់ពីខែកញ្ញាហើយដែរ។
តាមប្រភពច្បាស់ការពីមន្ត្រីបម្រើការក្នុងមន្ទីរធម្មការនិងសាសនាខេត្តតាកែវ បង្ហើបថា មន្ត្រីទាំង២រូបនេះមានឈ្មោះ ភិន វុទ្ធី ភេទប្រុស អត្តលេខ១៨០២១០០៥៤៧ កាំប្រាក់ ក.៣.៤ តួនាទីជាមន្ត្រីគ្រប់គ្រងរដ្ឋបាល  និងឈ្មោះ សែម សុភា ភេទប្រុស អត្តលេខ ១៨៥២១០០៤៣១ កាំប្រាក់ ក.៣.៤ តួនាទីជាមន្ត្រីគ្រប់គ្រងរដ្ឋបាលនៃមន្ទីរធម្មការ និង សាសនាខេត្តតាកែវដូចគ្នា។ ប្រភពបន្ថែមថា ក្រោយអស់សុពលភាពក្នុងការព្យូរការងារ តាំងពីខែកញ្ញា មកដល់ខែធ្នូឆ្នាំ២០២៣នេះ មានរយៈពេលជិត៤ខែទៅហើយ មន្ត្រីទាំង២រូបខាងលើនៅមិនទាន់មកបំពេញការងារនោះទេ។
ករណីនេះ បើផ្អែកតាមប្រកាសលេខ៨៣/២១ ក.ធ.ស. ប្រ.ក របស់ក្រសួងធម្មការនិងសាសនា ស្តីពីការអនុញ្ញាតឲ្យមន្ត្រីរាជការស៊ីវិល ស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស នៅក្នុងប្រការ០២ បានចែងថា ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ សាមីខ្លួនក្នុងប្រការ ០១ ត្រូវផ្តាច់ចាប់ចាប់ពីថ្ងៃទី១ខែតុលា ឆ្នាំ២០២១ រហូតដល់កំណត់ប្រកាសរបស់ក្រសួង សាមីខ្លួនត្រូវស្នើសុំចូល មប្រើការងារក្នុងអង្គភាពវិញ ឲ្យបានបីខែមុនពេលផុតកំណត់។ ក្រោយពេល៣ខែនៃការផុតកំណត់ សាមីខ្លួនពុំបានស្នើសុំចូ លបម្រើការងារវិញ ក្រសួងនិងលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋដោយស្វ័យប្រវត្តិ។

ជុំវិញករណីខាងលើ លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវ មិនអាចទាក់ទងសុំការបកស្រាយបានទេនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ៕ 

0 Reviews:

Post a Comment