Monday, August 11, 2025

លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ខេត្តក្រចេះ ត្រូវបានលាតត្រដាង ជាបន្តបន្ទាប់ល្បីខាងប្រព្រឹត្តអំពើពុករលួយ..

អ្នកទស្សនា: Views


 ក្រចេះ ៖ លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យផ្លូវជាតិលេខ ៧ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ល្បីខាងប្រព្រឹត្តអំពើពុករលួយ ។ នេះបើតាមប្រភពពីមន្ត្រីរាជការសាធារណ:ការនិងដឹកជញ្ជូន ខេត្តក្រចេះបានឲ្យដឹងនៅពេលនេះ។

ដូច្នេះហើយទើប លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ហ៊ានប្រព្រឹត្តនិងធ្វើអ្វីៗតាមអំពើចិត្ត។ ហើយថែមទាំងហ៊ាន ប្រែក្លាយ ជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងសម្រាប់ថ្លឹងលុយយ៉ាងរលូនដោយមិនខ្លាចញញើតនិងស្ថាប័នពាក់ព័ន្ធណាទាំងអស់។ នេះមកពីមានការបើកភ្លើងខៀវពី សំ ណាក់ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ដែលកំពុងល្បីល្បាញខាងពុករលួយ ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងស្រុកស្នួលខេត្តក្រចេះ បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកទ្វារអន្តរជាតិ ត្រពាំងស្រែ – វ៉ា លឺ ភាគច្រើន ដឹកជញ្ជូនតាមរថយន្តធុន ធំ ផ្ទុកលើសទម្ងន់ ហើយអាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ដោយមិនបាច់ចូលថ្លឹង ឲ្យបានត្រឹមត្រូវ តាមការកំណត់នោះទេ ពោលគ្រាន់តែបង់លុយឲ្យលោកនូ សុវណ្ណាអាចធ្វើដំណើរបានហើយ មិនបាច់សួរនាំវែងឆ្ងាយទេ។ ជាងនេះទៅទៀត ក្រុមអាជីវករនិងប្រជាពលរដ្ឋ ដែលដឹកជញ្ជូនកសិផល ដឹកជញ្ជូនទំនិញផ្ទុក មិនលើសទម្ងន់ ក៏ត្រូវបង់លុយថ្លៃបាយទឹកតាម ការកំណត់របស់លោក នូ សុ វណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកខ្លួន ទើបឈ្មួញធំៗដឹកជញ្ជួនទំនិញទៅដល់ គោលដៅ ។

មន្ត្រីនៅក្នុងមន្ទីរសាធារណការ ខេត្តក្រចេះ មួយចំនួនបានលើកឡើងថា ទំនងជាអំពើពុករលួយ របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង រថយន្ត មានជ័យ ជាប្រភពចំណូលដ៏សំខាន់របស់ លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសផងដែរ ទើបលោក សេង ឈួន បណ្តោយ ឲ្យលោក នូ សុវណ្ណា ធ្វើអ្វីៗតាមអំពើចិត្ត ។

បញ្ហានេះលោក នូ សុ វណ្ណា តែងប្រើឈ្មោះ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ ដើម្បីការពារទង្វើមិនប្រក្រតីនិង អំពើពុករលួយរបស់ខ្លួនមិនខ្វល់ពីការរិះគន់ ។

ហេតុនេះហើយ ទើប មានសេចក្តីអំពាវនាវឲ្យឯកឧត្តម រដ្ឋមន្ត្រីក្រសួង សាធារណ:ការ និង ដឹកជញ្ជូន មេត្តាចាត់វិធានការ និងទប់ស្កាត់អំពើពុករលួយ លោក នូ សុវណ្ណា និង លោក សាំង ប៊ុនថេន ព្រោះរឿងអាស្រូវពុករលួយរបស់មន្ត្រីទាំង ២ រូបនេះ ត្រូវបានបើកកកាយ ជាបន្តបន្ទាប់ ដោយមន្ត្រីនៅក្រោមឱវាទ។

0 Reviews:

Post a Comment