(កំពត) ទីតាំងល្បែងមាន់ជល់និងអាប៉ោងដុះស្លែមួយកន្លែងសង្ស័យអាជ្ញាធរនិងសមត្ថកិច្ចជាអ្នកបើកភ្លើងខៀវ បានជាទីតំាងនេះបើកដំណើរការយ៉ាងរលូន ដែលស្ថិតនៅក្នុងភូមិម្លិចគល់ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត
បើយោងតាមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងខាង លើបានផ្ដល់ដំណឹងមកអង្គភាពសារព័ត៌មានយើងឲ្យដឹងថាមានទីតាំងល្បែងប្រជល់មាន់និងអាប៉ោងដុះស្លែមួយកន្លែងដែលស្ថិតនៅក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត
ប្រជាពលរដ្ឋបន្តថាចំពោះទីតាំងល្បែងជល់មាន់និងអាប៉ោងដុះស្លែដ៏ធំមួយកន្លែងនេះមិនដែលឃើញមានសមត្ថកិច្ចនិងអាជ្ញាធរចុះ មកធ្វើការហាមឃាត់ក៏ដូចជាធ្វើការបង្ក្រាបម្តងណាឡើយ សង្ស័ យតែអាជ្ញាធរនិងសមត្ថកិច្ចត្រូវរ៉ូវជាមួយនឹងម្ចាស់ទីតាំងហើយ។
ប្រជាពលរដ្ឋសូមសំណូមពរដល់លោកអភិបាលស្រុកនិងលោកអធិការស្រុកទឹកឈូ ជួយមានវិធានការបង្ក្រាបផង៕
0 Reviews:
Post a Comment