Thursday, December 23, 2021

ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញបើកកិច្ចប្រជុំបន្ទាន់ជាមួយ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ

អ្នកទស្សនា: Views

តាកែវ៖ នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំបន្ទាន់ជាមួយ លោក លោកស្រី អភិបាលរងខេត្ត លោក អភិបាល ក្រុង ស្រុកទាំង ១០ កងកម្លាំងប្រដាប់អាវុធទាំងបី និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធដេីម្បីពិភាក្សាការងារចំពោះមុខមួយចំនួ​ន។ 


ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា​ កិច្ចប្រជុំនេះ​ សូមលោកអភិបាលក្រុងស្រុកចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី៣ (ដូសជំរុញ) ក៏ដូចជាជួយជំរុញទៅដល់ពលរដ្ឋនៅទូទាំងខេត្ត អញ្ជេីញមកចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា​ ហេីយក្នុងនោះដែរ​ ការងាររៀបចំសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ណែនាំដល់អាជ្ញាធរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត ត្រូវត្រៀមរៀបចំការពារសន្តិសុខសណ្ដាប់ធ្នាប់ ការពារសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋនៅគ្រប់មូលដ្ឋាន ក្រុង ស្រុក នៅអំឡុងពេលពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខឆាប់ៗនេះ៕


ប្រភព៖ រដ្ឋបាលខេត្តតាកែវ













0 Reviews:

Post a Comment