Thursday, February 3, 2022

ឪពុកម្តាយទៅធ្វើការ ហើយជីដូនជាប់ទិញម្ហូបមិនបានមើលចៅចុះលេងទឹកបណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់

អ្នកទស្សនា: Views

(ខេត្តស្វាយរៀង) ៖ ក្មេងប្រុស២នាក់ម្នាក់អាយុ៦ឆ្នាំនិងម្នាក់ទៀតអាយុ៧ឆ្នាំត្រូវជាបងប្អូនជីដូនមួយនិងគ្នាខណៈឪពុកម្តាយទៅធ្វើការរោងចក្រជីដូនរវល់ទិញម្ហូបមិនមើលក៏នាំគ្នាចុះលេងទឹកខាងក្រោយផ្ទះបណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់គួរអោយសង្វែក។


ករណីក្មេងលង់ទឹកស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៩.១ ០នាទីព្រឹកថ្ងៃទី០៣ ខែកម្ភៈឆ្នាំ២០២២ នៅភូមិសង្គ្រោះ ឃុំសុំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង សពជនរងគ្រោះទាំងនោះទី១. មានឈ្មោះ រឿន ភក្ដ័ត្រា ភេទប្រុស អាយុ០៧ឆ្នាំ ឪពុកឈ្មោះ ចាន់ ភក្តី មុខរបរធ្វើការរោងចក្រនិងប្រពន្ធឈ្មោះ នាង សំអូន មុខរបរធ្វើការរោងចក្រ ទី២.មានឈ្មោះ ហេង រដ្ឋា ភេទប្រុស អាយុ០៦ឆ្នាំ ឪពុកឈ្មោះ សរ សំណាង មុខរបរធ្វើការរោងចក្រនិងប្រពន្ធឈ្មោះ នាង សំអូន មុខរបរធ្វើការរោងចក្រដែលមានទីលំនៅរួមគ្នាក្នុង ភូមិ សង្គ្រោះ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។


បើយោងតាមសាច់ញាតិរបស់កុមារងគ្រោះបានអោយដឹងថា៖នៅមុនពេលកើតកុមាទាំង២នាក់និងប្អូនស្រីម្នាក់ទៀតទាំងអស់៣នាក់ហើយបាននាំគ្នាទៅលេងតាមមាត់ដៀ(ស្រះទឹក)ដែលនៅក្រោយផ្ទះចម្ងាយប្រហែល ១០ ម៉ែត្រក៏បានចុះលេងទឹកក្នុងដៀ២នាក់(ក្មេងប្រុស)តែក្មេងស្រីអាយុ៣ឆ្នាំមិនបានចុះលេងនោះទេ។


ប្រភពបានបន្តថា៖ក្មេងស្រីដែលមិនបានចុះលេងឃើញបងៗលង់ទឹកក៏ស្រែយំធ្វើអោយភ្ញាក់ផ្អើលដល់ជីដូននិងចៅប្រុសជំទង់រត់ទៅកន្លែងស្រះទឹកឃើញចៅស្រីឈរនិងឃើញស្បែកជើងរបស់ចៅប្រុសទាំងក៏សង្ស័បានឲ្យចៅប្រុសជំទង់ចុះទៅរាវរកស្រាប់តែប្រទះឃើញក្មេងម្នាក់និងរាវបន្តឃើញម្នាក់ទៀតបណ្តាលឲ្យមានការភ្ញាក់ផ្អើលអ្នកភូមិជិតនោះមកចោមរោមមើលនិងរាយការណ៍សមត្ថកិច្ចនិងនាំគ្នាជួយសង្គ្រោះផងដែរប៉ុន្តែអកុសលក្មេងប្រុសទាំ២នាក់បានស្លាប់បាត់បង់ជីវិតទៅហើយ។


ប្រភពបានអោយដឹងទៀតថា៖ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានខាងលើនេះភ្លាមក៏បានចុះមកដល់កន្លែងកើតហេតុជាមួយអាជ្ញាធរដែនដីសមត្ថកិច្ចជំនាញនិងគ្រូពេទ្យដើម្បីពិនិត្យសាកសពបន្ទាប់ពីសមត្ថកិច្ចនិងគ្រូពេទ្យពិនិត្យឃើញថាសាកសពក្មេងប្រុសទាំង២នាក់ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែននិងប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។






0 Reviews:

Post a Comment