Thursday, March 24, 2022

បទល្មើសព្រៃឈើ _ឧក្រិដ្ឋជនប្រើល្បិចជាក្រុមហ៊ុន97ជាប្រយោជន៍ផ្ទាល់ខ្លួន កៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុង...

អ្នកទស្សនា: Views

 (ខេត្តព្រះវិហារ)÷ប្រភពពីប្រជាពលរដ្ឋបានប្រាប់មកឲ្យដឹងថា÷ នៅក្នុងព្រៃឡង់ ស្រុករវៀងខេត្តព្រះវិហារនិងស្រុកសណ្តាន់ខេត្តកំពង់ធំ បច្ចុប្បន្នមានក្រុមឧក្រិដ្ឋជនកៀងគរឲ្យពលរដ្ឋចូលកាប់ ឈើព្រៃឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ចំណុចអូរងៀវឃុំដងកាំបិតស្រុកសណ្តាន់ខេត្តកំពង់ធំព្រៃរៀបរយស្រុករវៀងខេត្តព្រះវិហារ។


បើតាមប្រភពពីប្រជាពលរដ្ឋបានបន្តថា÷ សព្វថ្ងៃគាត់ប្រាប់ថា បើខាងបរិស្ថានវិញចាប់តែគោយន្តដឹកឈើបន្តិចបន្ទួចទេចំណែកឡា នកង់ដប់និងឡានបែនដាក់មួយដង18ទៅ2០គីប ដឹករៀងរាល់ថ្ងៃយប់ មិនហានបង្ក្រាបទេគឺឈរសម្លឹងមើលយកតែលុយដាក់ហោប៉ាវតែប៉ុណ្ណោះ។ចំណែកឈ្មួញឈើជ្រកក្រោមស្លាកក្រុមហ៊ុន 97 ឈចាំទិញឈើក្នុងព្រៃឡង់ល្បីល្បាញជាយូរឆ្នាំមកហើយពេលនេះកំពុងធ្វើសកម្មភាពយ៉ាងសប្បាយជាមួយនឹងអាជ្ញាធរក្នុងខេត្តទាំងមូលផងដែរ។

ទាំងនេះគួរបញ្ជាក់បានថា អាជ្ញាធរនិងជំនាញមិនបានសហការ ចូលរួមអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងមិនបំពេញតួនាទីក្នុងដែនសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវដែរកំពុងកើតមានបទល្មើសយ៉ាងពេញបន្ទុក ក្នុងខេត្តព្រះវិហារ មានឯកឧត្តម ប្រាក់សុវណ្ណ អភិបាលនៃគណអភិបាលខេត្តជាប្រធានតែគ្មានប្រសិទ្ធឡើយ ប្រហែលជាជនល្មើសទាំងនោះមានមន្តអាគមន៍អ្វីអាចបិទបាំងមិនឲ្យឯកឧត្តមដឹង។ ប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារងកងយុទ្ធ ពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេ ស ដែលជាប្រធានគណកម្មាធិការជាតិបង្ក្រាបធនធានធម្មជាតិសូមឯកឧត្តមដាក់កាសើបអង្កេតផងទានបើពុំដូច្នោះទេ ព្រៃឡង់នឹងត្រូវរលាយថ្ងៃខាងមុខជាក់ជាពុំខានឡើយ។




0 Reviews:

Post a Comment