Tuesday, April 19, 2022

សត្វមូសចំនួន២៩០ប្រភេទត្រូវបានរកឃើញ និងកត់ត្រា នៅកម្ពុជា...

អ្នកទស្សនា: Views

 

មូសជាសត្វល្អិតមានស្លាប មានមាត់ជាទ្រនិចស្រួចសម្រាប់ខាំជញ្ជ ក់ (វចនានុក្រមខ្មែរ ១៩៦៧)។ ជាទូទៅ មូសញីរស់នៅដោយបឺត ជញ្ជក់ឈាមមនុស្ស និងសត្វដើម្បីចិញ្ចឹមជីវិត និងបង្កកំណើត ចំ ណែកមូសឈ្មោលបឺតជញ្ជក់ទឹកដមផ្កាជាអាហារ។ មូសត្រូវបានចាត់ចូលក្នុងអំបូរគូលីស៊ីដេ (Culicidae) ហើយបច្ចុប្បន្នត្រូវបានកត់ត្រាថា មានសរុបប្រមាណជាជាង ៣៦០០ប្រភេទ នៅលើ ស កលលោក។


ប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២០ មានការកត់ត្រាមូសបានចំនួន ២៩០ប្រភេទ ស្មើនឹង២០ពួក ដោយក្នុងនោះ ៤៩ប្រភេទជាកំណ ត់ត្រាថ្មី ហើយមូស ៤៣ប្រភេទមានជាប់ពាក់ព័ន្ធនឹងការបង្កជំងឺ (Maquart et al., 2020)។

តាមការវាយតម្លៃជំងឺបង្កឡើងដោយសត្វល្អិតមានច្រើនជាង ១៧ % នៃជំងឺឆ្លងសរុប និងបណ្ដាលឱ្យ មនុស្សស្លាប់ជាងមួយ លាននាក់ក្នុងមួយឆ្នាំៗ ហើយបានសាយភាយទៅគ្រប់ទីកន្លែ ងពាសពេញពិភពលោកតាមរយៈទង្វើរបស់មនុស្សដូចជាការដឹកជញ្ជូនសកម្មភាពរទេសចរណ៍ ។ល។ ក្នុងចំណោមប្រភេទសត្វល្អិតបង្កជំងឺ សត្វមូសចំនួនបីពួកត្រូវបានកំណត់ជាភ្នាក់ងារចម្លងជំងឺសក ម្មជាង គេដូចជា មូសក្នុងពួកអេដេស (Aedes) ជាភ្នាក់ងារបង្កេរជំងឺគ្រុ នឈាម (Dengue) គ្រុនឈីក (Chikungunya) ហ្ស៊ីកា (Zika) ពួកអាណូផេលេស (Anopheles) ជាភ្នាក់ងារបង្ករជំងឺគ្រុនចាញ់ (Malaria) និងពួកគូលិច Culex ជាភ្នាក់ ងារបង្ករជំងឺគ្រុនលឿង (Yellow fever) និងជំងឺរលាកខួរក្បាលជប៉ុន(Japanese Ence phalitis) ហើយមូសទាំងបីពូកនេះសុទ្ធតែជាភ្នាក់ងារបង្ករជំងឺជើង ដំរី (Elephantiasis)។ ជាក់ស្តែងនៅប្រទេសកម្ពុជាជំងឺគ្រុនឈា មដែលមានមូសខ្លា (Aedes aegypti) ជាភ្នាក់ងារចម្លង ត្រូវបានចាត់ទុកថាជាជំងឺគួរឱ្យ កត់ សម្គាល់ បំផុតបន្ទាប់ពីមានការផ្ទុះឡើងនៅឆ្នាំ១៩៩៥ ដោយធ្វើឱ្យមានអ្នកជំងឺស្លាប់ជាង៤០០នាក់។ ចំណែកជំងឺគ្រុនចាញ់ដែលមា នភ្នាក់ងារចម្លងជាមូសដែកគោល (ចំនួន៤ប្រភេទគឺ៖ Anopheles minimus, A. dirus, A. maculatus, A. aconitus) មានអត្រាចម្លងថយចុះក្នុងអំឡុងពីរ ទសវត្សរ៍ចុងក្រោយ ប៉ុន្តែវាបានកើនឡើងវិញម្ដងទៀតនៅឆ្នាំ២ ០១៧។

នៅទីក្រុងភ្នំពេញ ការសិក្សាអំពីសត្វមូសរយៈពេលពេញមួយឆ្នាំក្នុងឆ្នាំ២០២០ ដោយនិស្សិតផ្នែកអភិរក្សជីវៈចម្រុះនៃសាកវិទ្យាល័ យភូមិន្ធភ្នំពេញសហការជាមួយវិទ្យាសា្ថនប៉ាស្ទ័របានរកឃើញមូ សចំនួន១០ប្រភេទ ក្នុងនោះមូសក្នុងពួកអេដេស ចាប់បានសំណា កច្រើនជាងគេពោលគឺប្រមាណ ៨៧% នៃចំនួនសំណាកមូសស រុបហើយប្រភេទមូសចាប់បានសំណាកតិចបំផុតគឺ Toxo rhynchites splendens (Khin in prep)។ សូបញ្ជាក់ផងដែរថាប្រភេទមូស Toxorhynchites splendens ត្រូវបានចាត់ទុកថាជាប្រភេទសូចនាករក្នុងការគ្រប់គ្រងប្រភេទមូសផ្សេងៗព្រោះថាដង្កូវទឹករបស់មូស ប្រភេទ នេះស៊ីដង្កូវទឹករបស់ប្រភេទមូ សផ្សេងៗទៀត ហើយមូសប្រភេទនេះក៏មិនមានបង្កជំងឺដែរ (Nyamah, 2011)។នេះបើយោងតាមក្រសួងបរិស្ថាន៕







0 Reviews:

Post a Comment