Saturday, May 7, 2022

សម្បុកល្បែងស៊ីសងភ្នាល់បាល់ដ៍ធំបើកលេងបានយ៉ាងរលូន ក្នុងសង្កាត់ច្បារអំពៅទី២.

អ្នកទស្សនា: Views

 


(ភ្នំពេញ) ទីតាំងបើកល្បែងសុីសងភ្នាល់បាល់តាមអុីនធឺណេតដ៍ធំមួយកន្លែងស្ថិតតាមបណ្តោយផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បើកដំណើការយ៉ាងរលូនមិនរំខានដល់ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។


ប្រភពពីប្រជាពលរដ្ឋបានលើកឡើថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបានទទួលអាំងប៉ាវទេដឹង បានបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងមួយកន្លែងនេះអាចបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ


ប្រភពបានបន្តទៀតថាពួកគាត់តែងតែមានការព្រួយបារម្ភភ័យខ្លា ចកើតមានអំពើរហិង្សា   ក្នុងគ្រួសារ ណាមួយទៀតភ័យខ្លាចកើតមានចោរឆក់និងចោរប្លន់ អាចនិងកើយមានដោយសារតែមានល្បែងសុីសងទាំងអស់នេះផងដែរ ។


បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ សូមសំណូមពរមកដល់ លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ គួរតែមានវិធានការក្តៅ ចាត់កម្លាំងក្រោមឱវាទចុះធ្វើការបង្រ្កាបទីតាំងល្បែងសុីសភ្នាល់បាល់លេងខុសច្បាប់ដ៍ធំនៅភូមិសង្កាត់ខាងលើនេះផងដើម្បីភូមិឃុំមានសុវត្ថភាព៕







0 Reviews:

Post a Comment