Tuesday, September 6, 2022

អភិបាលរាជធានីភ្នំពេញអញ្ជើញទៅទស្សនានៅសម្ព័ន្ធក្រុមហ៊ុន CNTY.EUZYនិងគម្រោងសាងសង់រោងចក្រថាមពល និងអាងប្រព្រឹត្តិកម្មទឹកស្អាត នៅទីក្រុងហាណូយ

អ្នកទស្សនា: Views

 

គណៈប្រតិភូជាន់ខ្ពស់សាលារាជធានីភ្នំពេញដឹកនាំដោយឯកឧត្ ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរដោយលោក ចាយ ណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសា ធារណៈរដ្ឋសង្គមនិយមវៀតណា,និងលោក NGUYEN TRON GDONG អភិបាលរងរដ្ឋធានីហាណូយ បានអញ្ជើញទៅទស្សនៈកិច្ចទិដ្ឋភាពទូទៅនៃសម្ព័ន្ធក្រុមហ៊ុន CNTY.EUZYនិងគម្រោ ងសាងសង់រោងចក្រថាមពលសកម្មភាព និងគម្រោងបច្ចេកទេសរបស់ក្រុមហ៊ុនថាមពលពីកាកសំណល់ SOC.SONនៃបរិស្ថានធានីហាណូយ និងគម្រោងរោងចក្រអគ្គីសនីបំប្លែងចេញពីកាកសំណល់Soc Sonនៅទីក្រុងហាណូយ កាលពីរសៀលថ្ងៃទី ៥ ខែកញ្ញា នេះ។


ក្នុងឱកាសនោះ លោកឃួង ស្រេង បានលើកឡើងពីការស្វាគមន៏របស់ រដ្ឋបាលរាជធានីភ្នំពេញប្រសិនបើបណ្តាក្រុមហ៊ុនពីវៀត ណាមមានបំណងវិនិយោគលើការកែឆ្នៃ និងបំប្លែងកាកសំណល់សំរាមទៅជាឋាមពលអគ្គសនី និងបំប្លែងទឹកកខ្វក់ទៅជាទឹកស្អាត ក៏ដូចជាការទុកដាក់សំរាមបំបាត់ខ្លិនជាដើម៕
















0 Reviews:

Post a Comment