Monday, December 26, 2022

ទីតាំងលួចបើកលេងល្បែងសុីសង{ជល់មាន់}តាមប្រពន្ធ័អនឡាញជាច្រើនកន្លែង ស្ថិតនៅបណ្តាលឃុំក្នុងស្រុកកងមាសមន្ត្រីអាជ្ញាធរ រក្សាភាពស្ងៀមស្ងាត់......

អ្នកទស្សនា: Views

 (កំពង់ចាម)៖ ល្បែងស៊ីសងមាន់ជល់អនឡាញជាច្រើនកន្លែងតាមបណ្ដា ឃុំមួយចំនួនក្នុងស្រុកកងមាស ខេត្តកពង់ចាម ចាប់ផ្តើម បើកលេង ដោយមិនខ្លាចមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានចុះបង្ក្រាបឡើយ។

ប្រភពច្បាស់ការណ៍បានអះអាងថាមានទីតាំងមួយចំនួនក្នុង👉 ស្រុកកងមាស មាន÷
ទី១.ក្នុង ឃុំពាមជីកង
ទី២.ក្នុង ឃុំព្រែកកុយ
ទី៣.ក្នុង ឃុំសូរគង
ស្ថិតក្នុង ស្រុកកងមាស ខេត្តកំពង់ចាម ។

ប្រជាពលរដ្ឋលើកឡើងថា៖ទីតាំងបើកភ្នាល់ជល់មាន់ តាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែងនេះ ក្រោយពីប្រមុខ រាជរដ្ឋាភិបាល ប្រកាសឲ្យបិទល្បែងស៊ីសងទូទាំងប្រទេស ពេលថ្មីៗនេះគេសង្កេតឃើញថាចាប់ផ្តើមបើកលេងយ៉ាង កក្រើកឡើងវិញហើយ។

ប្រភពដដែលបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫស គល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ»។


ទាក់ទងនិងល្បែងសុីសងខាងលើនេះប្រជាពលរដ្ឋសំណូមពរយ៉ា ងទទូចដល់លោក  ជា ជូន អធិការស្រុកកងមាស និង លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី  ស្នងការខេត្តមេត្តាចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ ផងទាន៕

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!




0 Reviews:

Post a Comment