Monday, January 9, 2023

ល្បែងស៊ីសងមាន់ជល់តាមអនឡាញរីកដូចផ្សិតនៅស្រុកស្វាយជ្រំ សង្ស័យសមត្ថកិច្ចអសមត្ថភាពទើបមិនហ៊ានបង្រាប.....

អ្នកទស្សនា: Views

 


(ខេត្តស្វាយរៀង) : ទីតាំងបើកលេងល្បែងស៊ីសងមាន់ជល់តាម អ នឡាញ ចំនួន ៣ កន្លែងនៅទឹកដីស្រុកស្វាយជ្រំ កំពុងតែផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្ រាប បទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។

ទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ចំនួន៣កន្លែងដែលកំពង់ដំណើរការបានយ៉ាងរលូនបានយ៉ាងរលូនរលូន ស្ថិតនៅ :
១ . ផ្ទះលក់កាហ្វេ ដាក់តាបប៊ីយ៉ា នៅភូមិព្រៃរកា
២ . ផ្ទះលក់កាហ្វេ ដាក់តាបប៊ីយ៉ា នៅ ភូមិឈូក ស  
៣ . ផ្ទះលក់បន្លែ នៅភូមិព្រៃចំបក់ ឃុំឈេីទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលកំពុងតែលួចលាក់បើកដំណើរការល្បែងល្បែ ងសុីសងយ៉ាងរលូន ខណះពេលលោក វរសេនីយ៍ទោ សោម សុ ភ័ណ្ឌ អធិការស្រុកស្វាយជ្រំ   បានរក្សាភាពស្ងៀមស្ងាត់បានយ៉ាងល្អ។


សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេច តេ ជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មហានជននៅក្នុង ឃុំឈើទាល ស្រុកស្វាយជ្រំ   បានលើកឡើង ថា សង្ស័យតែទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ សែនព្រេនអស់ហើយទើបមិនបង្រាប។
មហាជនបានសំណូមពរដល់លោក លោក​ឧត្តមសេនីយ៍ត្រី​ ពេជ្រ​ វីរ​:​ ស្នងការ​នគរបាល​ខេត្តស្វាយរៀង និងលោក អភិបាល ខេត្តស្ វាយរៀង សូមជួយចាត់វិធានការ ទៅលើល្បែងស៊ីសងមាន់ជល់តាមអនឡាញ នៅស្រុកស្វាយជ្រំនេះផងដើម្បី តាមគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច ៕

0 Reviews:

Post a Comment