Thursday, December 14, 2023

ប្រជាពលរដ្ឋលើកឡើងថាបើទោះបីជាពួកគាត់រាយការណ៍អំពីទីតាំងបនល្បែងស៊ីសងយ៉ាងណាក៏លោករស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រធ្វើមិនដឹងធ្វើមិនឮ…..

អ្នកទស្សនា: Views

 


កណ្តាល : យោងតាមប្រភពពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានប្រាប់ RDN ឲ្យដឹងថាមានទីតាំងបនល្បែងស៊ីសងមួយកន្លែងកំពុង តែដំណើរការយ៉ាងរលូន ពលរដ្ឋថាបើទោះបីជាគាត់រាយការណ៍ទៅលោ ក អធិការនគរបាលក្រុងអរិយក្សត្រយ៉ាងណាក៏លោក រស់ បានលីន ធ្វើមិនដឹងធ្វើមិនឮដែរ។

 

ចំពោះទីតាំងបនល្បែងស៊ីសងកំពុងតែដំណើរការយ៉ាងរលូនមិនទាក់ក្រសែភ្នែកសមត្ថកិច្ចក្នុងមូលដ្ឋាននេះស្ថិតក្នង ភូមិវាលធំ សង្កាត់ ពាមឧកញាអុង ក្រុងអិរយក្សត្រ ខេត្តកណ្តាល ។

 

 យោងតាមការផ្ដល់ព័ត៌មានពីសំណាក់ប្រជាពលរដ្ឋមកកាន់អង្គភាពយើង rdn  បានទំនាក់ទំនងទៅលោក រស់ បាលីន អធិការដ្ឋាននគរ បាលក្រុងអរិយក្សត្រដែរពាក់ព័ន្ធជាមួយនឹងករណីល្បែងស៊ីសងក្នុងមូល ដ្ឋានរបស់លោកនេះតាមប្រព័ន្ធ Telegram លោកបានឆ្លើយ ត បមក វិញថាចាំឱ្យកម្លាំងចុះទៅមើល។





0 Reviews:

Post a Comment