Monday, December 18, 2023

បនល្បែងសុីសងដ៏ធំមួយកន្លែងនៅក្រុងបាត់​ដំបង​ បេីកលេងយ៉ាងរលួនមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន

អ្នកទស្សនា: Views

 


បាត់ដំបង​៖​យោងតាមប្រភពរាយការណ៍បានឲ្យដឹងថា​ នៅចំណុចភូមិចំការសំរោង​ សង្កាត់​ចំការសំរោង១​ ក្រុងបាត់ដំបងខេត្តបាត់ដំបង​មានទីតាំងបនល្បែងសុីសងខុសច្បាប់ បៀរ.​អាប៉ោងនិងល្បែងធួរ​ កំពុងបេីកលេងគគ្រឹក​គគ្រេងយ៉ាងអាធិបតេយ្យដោយមិនខ្លាចញញេីតអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានឡេីយ​ ។

ប្រភពបានអោយដឹងថា​ ទីតាំងបនល្បែងខាងលេីគេតែងតែសង្កេតឃេីញក្រុមអ្នក​ញៀនល្បែងចេញចូលលេងយ៉ាងគគ្រឹក​គគ្រេងមិនដែលឃេីញមានសមត្ថកិច្ចបង្ក្រាបឡេីយ​ ។​
ពលរដ្ឋបានលេីកឡេីងថា​ ល្បែងសុីសងជា​ដេីមចមនៃបទល្មេីសដូចជាចោរលួចឆក់ប្លន់​និងអំពេីហឹង្សាជាដេីម។

ដូច្នេះហេីយទេីបប្រជាពលរដ្ឋសូមណូពរ​ដល់លោកស្នងការខេត្តបាត់ដំបងមេត្តាមាន​វិធានការចាត់មន្ត្រីក្រោមឱវ៉ាទស្រាវជ្រាវទប់ស្កាត់ឬបង្ក្រាបផង៕

0 Reviews:

Post a Comment