Monday, November 11, 2024

ពលរដ្ឋក្នុងឃុំតាលន់ សម្ដែងការមិនពេញចិត្តចំពោះអាជ្ញាធរមានសមត្ថកិច្ចដែលអនុញ្ញាតឲ្យក្រុមហ៊ុន ល្បែងមាន់ជល់តាមអនឡាញ ១ កន្លែង បើកដំណើរការបានដោយរលូន…

អ្នកទស្សនា: Views

( កណ្តាល)៖ ពលរដ្ឋ ក្នុងឃុំតាលន់ ស្រុកស្អាង ខេត្ត កណ្តាល លើកឡើងថា : រាល់ថ្ងៃគេសង្កេតឃើញថាៈ ក្រុមមេឈ្មួញល្បែង អនឡាញធំៗ កំពុងសប្បាយនឹងការប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់!។ តាមរយៈការដាក់ពង្រាយល្បែង”អន ឡាញ ”បញ្ជល់មាន់តាមទូរទស្សន៍ នៅតាមបណ្ដាផ្ទះនិងហាងកាហ្វេមួយចំនួន ក្នុងភូមិសាស្ត្រ  ស្រុកស្អាង ។


ជាក់ស្ដែងទីតាំងបនល្បែងមាន់ជល់ តាមអនឡាញ ចំនួន ១ កន្លែ ងកំពុងតែដំណើរការបានដោយរលូន : ស្ថិតនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល កំពុងតែដំណើរការបានដោយរលូន។

ក្នុងនោះថៅកែល្បែង”អនឡាញ”នោះ គេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់ខ្លួន ឈរជើងសម្រាប់ស៊ីសងប្រាក់ ទៅក្រុមអ្នក ញៀនល្បែង រាល់ថ្ងៃនៅទីនោះ..!។

យើងដឹងហើយថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចា ញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំ ពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។

ហេតុនេះពលរដ្ឋ សូមស្នើដល់លោក វរសេនីយ៍ឯក រស់ ចន្ថា អ ធិការ នៃអធិការដ្ឋានគរបាលស្រុកស្អាងមេត្តាចាត់មន្រ្តីក្រោមឱ វាទជួយត្រួតពិនិត្យទីតាំងល្បែងខាងលើនេះផងទាន ។

ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺពីអា ជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។

ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹម ថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕

0 Reviews:

Post a Comment