ខេត្តបន្ទាយមានជ័យ នៅច្រកព្រំដែនស្រុកម៉ាឡៃ ជាកន្លែងនាំចូលទំនិញអនឡាញ និងអីវ៉ាន់ចាប់ហួយគេចពន្ធយ៉ាងសកម្មរាល់ថ្ងៃ គេរាយការណ៍ថា ទំនិញអីវ៉ាន់ចាប់ហួយ និងអីវ៉ាន់ឡនឡាញ បាននឹងកំពុងនាំចូលពីប្រទេសថៃ យ៉ាងគគ្រឹក គគ្រេងជារៀងរាល់ថ្ងៃ តាមច្រកព្រំដែនស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមិនមានការបង់ពន្ធអ្វីនោះទេ។ គ្មានការបង់ពន្ធ ក៏ព្រោះតែវាជាការឃុបឃិតគ្នារវាងពួកឈ្មួញ និងមន្ត្រីមានសម ត្ថកិច្ច នៅច្រកព្រំដែនមួយនេះជាពិសេសមន្ត្រីគយតែម្ដង។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មេការិយាល័យគយ ប្រចាំនៅច្រកព្រំដែនស្រុកម៉ាល័យ លោក នេត ចន្ថា ដែលនឹងត្រូវចូលនិវត្តន៍ននៅដើមឆ្នាំ២០២៥ នេះកំពុងប្រមូលលុយញ៉ុកហោប៉ៅផ្ទាល់ខ្លួនតាមរយៈការ ឃុបឃិតឲ្យមានបទល្មើសនៃការនាំចូលទំនិញ ដោយមិនបង់ពន្ធជារៀងរាល់ថ្ងៃ។ ទំនិញគេចពន្ធច្រើនប្រភេទដូចជាអីវ៉ាន់ចាប់ហួយ ជាពិសេសអីវ៉ាន់អនឡាញ ត្រូវបាននាំចូលតាមរថយន្តតូចៗដោយមិនមានលិខិតស្នាមអ្វីទេ ពោលគឺរថយន្តដឹកទំនិញទាំងនោះ មិនមានការត្រួតពិនិត្យអ្វីឡើយដោយមានការត្រូវរូវគ្នាជាមួយសម ត្ថកិច្ចប្រចាំនៅច្រកព្រំដែននេះរួចជាស្រេចទៅហើយ។
គេលើកយកឧទាហរណ៍មួយករណីមកប្រាប់ឲ្យដឹងថា អីវ៉ាន់អនឡាញរបស់ចែនាង ដែលប្ដីជាមន្ត្រីនគរបាលអន្តោប្រវេសន៍ជនជាតិថៃ(ភាគីថៃ) បាននាំចូលទំនិញអនឡាញជារៀងរាល់ថ្ងៃ ហើយក៏មិនមានមន្ត្រីនគរ បាលអន្តោប្រវេសន៍, នគរបាលព្រំដែនគោក៨១៥, នគរបាលសេដ្ឋកិច្ច ជាពិសេសមន្ត្រីគយក្រោមការគ្រប់គ្រ ង របស់លោក នេត ចន្ថា ត្រួតពិនិត្យឬតម្រូវឲ្យបង់ពន្ធអ្វីនោះទេ។ អីវ៉ាន់របស់ចែនាង ដែលមានប្ដីជាជន ជាតិថៃ មិនបានបង់ពន្ធគយជូនជាតិខ្មែរក៏ពិតមែន ក៏ប៉ុន្តែគាត់បានបង់លុយខាងក្រៅជូនលោក នេត ចន្ថា មន្ត្រីគយប្រចាំច្រកព្រំដែនម៉ាឡៃ នោះរួចហើយ។
ប្រភពឃើញផ្ទាល់ភ្នែកអះអាងថា មួយថ្ងៃៗរថយន្តតូចៗដឹកទំនិញជាច្រើនគ្រឿងនាំចូលពីប្រទេសថៃ ដោយមិនបានត្រួតពិនិត្យឬក៏មានការបង់ពន្ធត្រឹមត្រូវនោះឡើយ។ ប្រភពប្រាប់ថា រថយន្តតូចៗដឹកនាំទំនិញ ចូលជាចំហដោយមិនមានការខ្លាចរអាអ្វីឡើយ។ ទំនិញចេញ-ចូលធ្វើសកម្មភាពជាចំហ ព្រោះតែពួកគេបានត្រូវរូវជាមួយសមត្ថកិច្ចជំនាញ ជាពិសេសអស់លោកមន្ត្រីគយដែលប្រចាំការនៅច្រកនោះរួចហើយ។
ករណីនេះវាជាប្រព័ន្ធពុករលួយមួយដែលទាំងសមត្ថកិច្ចគយ,ក៏ដូចជាមន្ត្រីនគរបាលច្រើនផ្នែក ប្រចាំការនៅច្រក ព្រំដែនម៉ាឡៃ នេះគប់គិតគ្នាជាប្រព័ន្ធ។ ប្រភពបានខ្សិបថា បើនិយាយពីស្ថាប័នគយវិញ មិនមែនមាន តែក្រុមលោក នេត ចន្ថា នោះទេ គឺមានទាំងគយចល័ត ដែលបោះទីតាំងនៅក្បែរៗនោះដែរ ប៉ុន្តែគយមិន មែនដាក់កម្លាំងដើម្បីចាំចាបើបង្ក្រាបបទល្មើសនៃការដឹកជញ្ជូនទំនិញគេចពន្ធនោះឡើយ គឺដើម្បីឲ្យពួកឈ្មួញម្ចាស់ទំនិញងាយស្រួលបង់ប្រាក់តែប៉ុណ្ណោះ។
0 Reviews:
Post a Comment