ភ្នំពេញ៖ ពិតជាអាណោចអាធ័មខ្លាំងណាស់ មនុស្សក្មេង ចាស់ចំនួន៣នាក់បានជាប់គាំងនៅខាងលើផ្ទះល្វែងមួយកន្លែង បណ្ដាលឱ្យមានអ្នកស្លា.ប់ចំនួន២នាក់ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះដែលមានទីតាំងស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅរសៀ លថ្ងៃ ទី៩ ខែកញ្ញា ឆ្នាំ២០២៥។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឮសម្លេងផ្ទុះចេញពីខាងក្រោម ហើ យក៏បានបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈភ្លើងកំពុងតែឆាបឆេះមានក្មេងតូចម្នាក់បានរត់ចុះមកខាងក្រោមហើយក៏បានរត់ទៅរកលោកយាយ និងក្មេងស្រីម្នាក់ទៀតដែលជាប់គាំងនៅបន្ទប់ឡៅតឿខាងលើ ។
ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តពន្លត់អគ្គីជាច្រើនគ្រឿងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញមកអន្តរាគមន៍នៅទីតាំងកើតហេតុដើម្បីបាញ់ទឹកទប់ស្កាត់ការពារកុំឲ្យមានការឆេះរាលដាលបន្តទៅកាន់ផ្ទះ បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានរុករកឃើញសាកសពជនរងគ្រោះចំនួន២នាក់ និងបានពិនិត្យទៅលើសាកសព ជនរងគ្រោះខាងលើ និងធ្វើកំណត់ហេតុប្រគល់សពទៅឱ្យក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
0 Reviews:
Post a Comment