(ពោធិ៍សាត់)៖ ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគប្រចាំខេត្តពោធិ៍សាត់ និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍ សាត់ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញបើកវិញ្ញាសារ ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ នៅមណ្ឌលវិទ្យាល័យពោធិ៍សាត់។
បើតាមលោក លី សុគន្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តពោធិ៍ សាត់ សម្រាប់ឆ្នាំសិក្សា២០២០-២០២១នេះ ប្រព្រឹត្តទៅចំនួន២ថ្ងៃ គឺថ្ងៃទី២៧ និងថ្ងៃទី២៨ ក្នុងនោះមានមណ្ឌលប្រឡងចំនួន០៥មណ្ឌល ស្មើនឹង១៣៨បន្ទប់ និងមានបេក្ខជនប្រឡងសរុបចំនួន ៣,៣៩៧នាក់។ មណ្ឌលប្រឡងទាំង០៥រួមមាន៖ មណ្ឌលវិទ្យាល័យពោធិ៍សាត់ខាងជើង, មណ្ឌលវិទ្យាល័យពោធិ៍សាត់ខាងត្បូង, មណ្ឌលអនុវិទ្យាល័យពោធិ៍សាត់, មណ្ឌ លសាលាបឋមសិក្សាពោធិ៍សាត់ និងមណ្ឌលវិទ្យាល័ យព្រែកស្ដី ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ថ្នាក់វិទ្យាសាស្ត្រមាន០២មណ្ឌល មានបេក្ខជនប្រឡង ចំនួន១,១៨៣នាក់ ស្រី៧៣៧នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមមាន០៣មណ្ឌល មានបេក្ខជនប្រឡង ចំនួន២,២២១៤នាក់ ស្រី១,០២២នាក់។
ឯកឧត្តម អ៊ឹម កុច និងឯកឧត្តម ជាវ តាយ បានថ្លែងក្នុងឱកាសបើកវិញ្ញាសារថា ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាថ្ងៃប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស បន្ទាប់ពីសិស្សានុសិស្សរៀនតាមអនឡាញមិនសូវបានពេញលេញ ដោយសារតែជំងឺកូវីដ១៩ ឆ្លងរាលដាលមកដល់សព្វថ្ងៃនេះ។ ដើម្បីបង្ការការពារជំងឺកូវីដ១៩ ការប្រឡងឆ្នាំនេះ មានការវាស់កំដៅ បាញ់អាល់កុល សម្អាតដៃ ហើយបេក្ខជន បេក្ខនារីទាំងអស់ ត្រូវពាក់ម៉ាស់ និងបង្ហាញកាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទើបអនុញ្ញាតឱ្យចូលប្រឡង។ ជាមួយគ្នានេះមានគ្រូអនុរក្សចាំឆែកឆេរលើដងខ្លួនបេក្ខជនប្រឡង មុននឹងឱ្យចូលក្នុងបន្ទប់ប្រឡង សំដៅធានាថា បេក្ខជន បេក្ខនារីទាំងអស់ មិនមានឱកាសបានយកសំណៅឯកសារ ព្រីយ៉ុង ម៉ាស៊ីនគិតលេខ ទូរស័ព្ទចូលក្នុងបន្ទប់ប្រឡងបាននោះឡើយ។
ថ្នាក់ដឹកនាំទាំង២ បានលើកទឹកចិត្តដល់កូនក្មួយសិស្សានុសិស្ស កុំមានការភិតភ័យ ត្រូវតាំងស្មារតីឱ្យបាននឹងនរ ស្ងៀមស្ងាត់ និងខិតខំធ្វើឱ្យអស់លទ្ធភាពដែលខ្លួនចេះ កុំលួចចម្លងគ្នា និងអាងព្រុយយ៉ុងឱ្ យសោះ ព្រោះថា «បើយើងចេះគឺជាប់ បើយើងមិនចេះគឺធ្លាក់»។ ឯកឧត្តមសូមឱ្យប្អូនៗ ថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ១៩ និងជូនពរឱ្យប្រឡងជាប់ទាំងអស់គ្នា៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់
0 Reviews:
Post a Comment