ខេត្តកំពង់ចាម ៖ ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែមួយនេះជារបស់លោកលោក នឿ និង លោក វ៉ុន មានបារមីកាន់អាចបំបាំងភ្នែកអាជ្ញាធរមានសមត្ថកិច្ចបានយ៉ាងរលូនដែលទីតាំងនេះស្ថិតនៅក្នុងចម្ការកៅស៊ូ នៅចំណុចលើក្បាលភ្នំព្រែកស្កែ ស្ថិតនៅភូមិព្រែកស្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនហ៊ានធ្វើការបង្ក្រាប សង្ស័យ ថា ម្ចាស់ទីតាំងមានអំណាចធំមែនហើយទើបហ៊ានបើកលេងបានដោយសេរីបែបនេះ។
ប្រភពច្បាស់ការណ៍ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២១នេះថា មានទីតាំងល្បែងសុីសងមួយកន្លែងនៅ តែបន្តបើ កលេងយ៉ាងសកម្មប្រចាំនៅភូមិ ឃុំ ខាងលើ។ ការសង្ស័យថា អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋាន ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់មួយចំនួនអាចបានទទួលលាភសក្ការៈពីម្ចាស់ទីតាំងមួយកន្លែងនេះអស់ហើយទេដឹងបានជានាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវបណ្ដោ យឱ្យម្ចាស់ទីតាំងខាងលើនេះដំណើរ ការបើកលេងបានដោយរលូនបែបនេះ៕
ប្រភពពីពលរដ្ឋដែលរស់នៅម្ដុំនោះពួកគាត់បានឮម្ចាស់ទី តាំងល្បែងសុីសងខុសច្បាប់ដែលកំពុងបើកលេងខាងលើនេះបានបញ្ជាឱ្យកូនចៅក្រោមឱវាទពួកគេឱ្យនៅឈរចាំមើលផ្លូវបិទព័ត៌មាន អ្នកខ្លះទៀតឈរចាំសម្របសម្រួលពួគគាត់បានបញ្ជាក់ឱ្យដឹងថា ទីតាំងវង់ល្បែងខាងលើសម្រាប់ការភ្នាល់ដាក់លុយធំៗណាស់។
ជុំវិញពាក់ព័ន្ធទីតាំងល្បែងខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់បាន ទេនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះព្រោះខលមិនចូល។
0 Reviews:
Post a Comment