កណ្តាល : នារសៀលថ្ងៃទី០៣ ខែមករាឆ្នាំ២០២ ២លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋានន គរបាលក្រុងតាខ្មៅបានអញ្ជេីញដឹកនាំកិច្ចប្រជុំប្រចាំខែនិងលើកទិសដៅអនុវត្តក្នុងខែមករាឆ្នាំ ២០ ២២ ដោយសមាសភាពចូលរួមមាន លោក លោកស្រី អធិការរង លោក លោកស្រី នាយ នាយ រងផ្នែក លោកនាយនាយរងប៉ុស្តិ៍ទាំង ១០ សង្កាត់ ។
ក្នុងនោះលោកអធិការបានចង្អុលបង្ហាញដល់កម្លាំងផ្នែកជំនាញ និងតាមបណ្ដាប៉ុស្ដិ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងលើការងារល្បាតពួនស្ទាក់ បង្ការ បង្រ្កាបបទល្មើស លួច ឆក់ ប្លន់ ដែលងាយនឹងកើតមានក្នុងភូមិសាស្រ្ត បន្ថែមលើសពីនេះលោកអធិការក៏បានណែនាំឲ្យកងកម្លាំងទាំងអស់ត្រូវចូលរួមការពា រថែរក្សាអនាម័យរៀងៗខ្លួន "៣កុំ ៣ការពារ" ដោយពាក់ម៉ាស លាងដៃជាមួយអាកុល ឬជែល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាចុងបញ្ចប់លោកអធិការបានសង្កត់ធ្ងន់ថា៖កម្លាំងទាំងអស់ត្រូវតែយកចិត្តទុកទៅលើការងារផ្តល់សេវាសាធារណះជូនប្រជាពលក្នុងមូលដ្ឋានអោយបានល្អប្រសើរនិងត្រូវតែចូលរូមរក្សាការពារសន្តិសុខសណ្តា ប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមជូនប្រជាពលរ ដ្ឋជាពិសេសត្រូវផ្តល់ភាពកក់ក្តៅនិងបម្រើប្រជាពល រដ្ឋយើងឱ្យអស់ពីសម្ថតភាព) ៕
0 Reviews:
Post a Comment