ភ្នំពេញ៖ លោក សេង ដារ៉ូ ជាប្រធានផ្នែកទីផ្សារផ្នែកលក់គម្រោង ដីឡូតិ៍ក្រុមហ៊ុនឯកជនម៉ៅ ស្រ៊ី ដែលមានអាសយដ្ឋា ននៅផ្សារឧត្តុង ក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ បានចេញមុខបកស្រាយនៅ លើបណ្តញសង្គមប្រាប់មហាជន ឣំពីខ្លួនលោកត្រូវរងភាពអយុត្តិធម៌ ដោយលោក ម៉ៅ ស្រ៊ី ប្រធានក្រុមហ៊ុនដីឡូតិ៍ ប្តឹងចោទប្រកាន់គាត់ជាច្រេីនករណី ទាំងសាច់រឿងដែលបានចោទប្រកាន់ជារឿងមិនពិត គ្មានភ័ស្តុតាងបញ្ជាក់ច្បាស់ ហេីយយកឡេះដេញលោកចេញពីក្រុមហ៊ុនតែម្តង ស្របពេលដែលប្រាក់ថ្លៃធ្វេីទីផ្សារ ឬហៅថា ប្រាក់កុំមីស្យុងមិនទាន់ទូទាត់ជូនលោកឲ្យបានត្រឹមត្រូវ។
បន្តនៅក្នុងរឿងនេះលោក សេង ដារ៉ូ បានបំភ្លឺជូនមហាជនថា រូបលោកកំពុងមានទំនាស់ជាមួយក្រុមហ៊ុនដីឡូតិ៍ ម៉ៅ ស្រ៊ី ដោយ សារតែម្ចាស់ក្រុមហ៊ុននេះ គឺមានលោក ម៉ៅ ស្រ៊ី បានប្តឹងចោទប្រកាន់លោកជាច្រេីនករណី នៅក្នុងវីដេអូបំភ្លឺជូនមហាជនលោកបានលើកឡើងថា : ដូចជាចោទថា រូបលោកលួចរថយន្តក្រុមហ៊ុន លួចលុយក្រុមហ៊ុន និងបរិហាកេរ្តិ៍ក្រុមហ៊ុនជាដេីម ទាំងការចោទប្រកាន់នេះមិនពិត ហេីយក៏ដេញលោកចេញពីក្រុមហ៊ុនទាំងមានភ័ស្តុតាងគ្រប់គ្រាន់និងបញ្ជាក់ថា លោក ម៉ៅ ស្រ៊ី កំពុងចោទប្រកា ន់លោកទាំងខុសការពិត ដោយទី១ រថយន្តដែលលោកបានជិះសព្វថ្ងៃ គឺបានមកពីការផ្តល់ឲ្យរបស់ម្ចាស់ក្រុមហ៊ុនគឺលោក ម៉ៅ ស្រ៊ី បានផ្តល់ជូនលោកក្នុងការលេីកទឹកចិត្តលោក ដែលរកបានអតិថិជនមកជួយទិញដីឡូតិ៍ច្រេីន ដោយមានទាំងភ័ស្តុតាងបញ្ ជាក់ និងសាក្សីដឹងឮជាច្រេីននាក់ពេលប្រគល់ គ្រាន់តែពេលនោះក្រុមហ៊ុនមិនបានផ្តល់ឯកសារឲ្យលោកគ្រប់គ្រាន់ដូចជាកាតគ្រី និងឆៀកជាដេីម ដោយសាររថយន្តមិនទាន់មានស្លាកលេខ តែយ៉ាងណាក៏ដោយលោកបានប្រេីប្រាស់រថយន្តនោះដេីម្បីបំពេញការងាររកអតិថជនឲ្យក្រុមហ៊ុន ជាហូរហែ ដោយមិនមានបញ្ហាអ្វីជាមួយនឹងថៅកែឡេីយ ទេីបតែមួយរយៈពេលក្រោយនេះ ក៏មានទំនាស់ផ្ទៃក្នុងជាមួយលោកបន្តិចបន្តួច បែរជាប្តឹងចោទលោក ថា លួចរថយន្តក្រុមហ៊ុនតែម្តង។
ហើយថែមទាំងបានចោទ លោក សេង ដារ៉ូ ថាបានទទួលប្រាក់ចំនួន១៥១៦$ ពីអតិថិជនដោយមិនមានការអនុញ្ញាតិពីម្ចាស់ក្រុមហ៊ុន ចំនែកលោក សេង ដារ៉ូ បានទទួលស្គាល់ថា លោកពិតជាបានទទួលប្រាក់ចំនួន១៥១៦$ ពីអតិថិជនដោយមិនមានការអ នុញ្ញាតិពីម្ចាស់ក្រុមហ៊ុនមែន ដោយសារលោកមានភាពចាំបាច់ដេី ម្បីប្រេីប្រាស់ថវិការនេះសម្រាប់ទូទាត់ថ្លៃចំណាយផ្សេងៗ តែពេលលោកដកប្រាក់នេះ លោកក៏បានផ្តល់ដំណឹងឲ្យផ្នែកគណនីដឹងដែរ ហេីយលុយនេះក៏ជាលុយថ្លៃកុំមីស្យុងដែលលោករកបានអតិថិជន ក្នុងនាមលោកជាប្រធានផ្នែកទីផ្សារ ដោយសារមូលហេតុនេះហេីយ ទេីបធ្វេីឲ្យប្រធាបក្រុមហ៊ុនលោក ម៉ៅ ស្រ៊ី យក ឡេះដេីម្បីបណ្តេញរូបលោក និងប្តឹងចោទប្រកាន់លោកគ្រប់បែបយ៉ាងតែម្តង។
ចំណែកពាក់ព័ន្ធជាមួយនឹងបញ្ហាក្រុមហ៊ុនថាលោកបរហាកេរ្តិ៍លោក សេង ដារ៉ូ បានបញ្ជាក់ថា ថាក៏មិនពិតដែរ ដោយលោកបានប្រាប់ថា មិនមានរឿងអ្វី ដែលត្រូវបរហាកេរ្តិ៍ក្រុមហ៊ុននោះទេ ព្រោះលោកជាប្រធានទីផ្សារ មានតែលោក ខំដោះស្រាយ សម្របសម្រួល ជាមួយអតិថិជន ពេលដែលអតិថិជន សួរលោក អំពីប្លង់ដីឡូត៍ ដែលជាវជាយូខែមកហើយ មិនទាន់បានប្លង់ អោយពួកគាត់៕
លោក សេង ដារ៉ូ បានសុំសំណូមពរ ទៅដល់លោក ម៉ៅ ស្រីុ ដែលជានាយកក្រុមហ៊ុន ដីឡូតិ៍ ឱ្យមកដោះស្រាយជាមួយលោក ដើម្បីទូទាត់គ្នារ តើលោក ម៉ៅ ស្រុី មានឯកសារអ្វីខ្លះ ដែលចោទប្រកាន់មកលើលោក ថាលោក លួចលុយ លួចរថយន្ត និងបរិហារកេរ្តិ៍ ហើយលោក សេង ដារ៉ូ សូមឱ្យ លោក ម៉ៅ ស្រ៊ីដោះស្រាយ រឿងលុយកម្រៃជើងសារ និងដីឡូតិ៍ពីរកន្លែង ដែលលោកបានទិ ញពីក្រុមហ៊ុន ។
ពាក់ព័ន្ធជាមួយបញ្ហានេះអង្គភាពយើងមិនអាចសុំការបំភ្លឺពីនាយ កក្រុមហ៊ុនដីឡូត៍ឯកជននោះបានទេដោយសារពុំមានលេខទូរស័ ព្ទ អង្គភាពយើងរង់ចាំទទួលការបកស្រាយ រៀងរាល់ម៉ោងធ្វើការ។
0 Reviews:
Post a Comment