(ខេត្តកំពត) យោងតាមសេចក្តីរាយកាណ៍បានឲ្យដឹងថានៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២២ ទីតាំងបនល្បែងសុីសងកាសុីណូ លោក សុខ ចាយ ហៅថា សុខ គីមម៉េង មួយកន្លែងនៅច្រកព្រំដែនទ្វេភាគីត ន់ហន់ កម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិព្រែកក្រើសឃុំព្រែកក្រើស ស្រុកកំពង់ត្រាចខេត្តកំពត បានបើកឱ្យប្រជាពលរដ្ឋខ្មែរ ចូលលេង យ៉ាងអណាធិបតេយ្យ ផ្ទុយពីច្បាប់ដែលបានអនុ ញ្ញាត បានហាមមិនឲ្យ ពលរដ្ឋខ្មែរចូលលេងឡើយ ។
ដោយមហាជនបានហៅថាកាសុីណូ ក្រុមហ៊ុនមានច្បាប់ តែមិនគោរពច្បាប់ ។ មហាជនបានដាក់ការសង្ស័យថា មានការរួមគំនិត ឃុបឃិតគ្នាជាប្រព័ន្ធហើយមើលទៅ ទើបកាស៊ីណូនៅ ច្រកព្រំ ដែនទ្វេគីតន់ហន់ ដែលបើកដំណើការ ឲ្យពលរដ្ឋខ្មែរចូលលេងៗយ៉ាងគ្រឹកគ្រេងដោយ រលូន គ្មានការទប់ស្កាត់ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ក្នុងខេត្តកំពតនោះឡើយមិនតែងតែប៉ុណ្ណោះមាន ជនឆ្លៀតឱកាស ឈ្មោះ កែម ចន ជាឣ្នកនៅប្រចាំការក្បែៗនឹងរង់ចាំជួបសម្រប សម្រួល ជាមួយបងប្អូនអ្នកសារព័ត៌មានយើង ដើម្បីកុំឲ្យមាន ការចុះផ្សព្វផ្សាយតែលោក កែម ចន ចាប់តាំងពីថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០២២ ដើម្បីទទួលភារកិច្ច បន្តតំណែង ចេញមុខសម្របសម្រួល ជាមួយអ្នកសារព័ត៌មានទូទ។
ជុំវិញនឹងបញ្ហាខាងលើនេះមហាជនសូមសំណូមពរដល់ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត មេត្តាចាត់មន្ត្រីជំនាញ ឱ្យចុះពិនិត្យ ទីតាំងកាស៊ីណូ ខាងលើនេះផងទាន ពីព្រោះគាត់កំពុង ធ្វើសកម្មភាព ផ្ទុយនឹងច្បាប់ នៃ ព្រះរាជាណាចក្រ កម្ពុជាយើង ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនៃព្រះរាជាណាចក្រកម្ពុជាយើង ដ៏មហិមា និងឈ្លៀសវៃជាទីបំផុត។
0 Reviews:
Post a Comment