ខេត្តក្រចេះ : បទល្មើសព្រៃឈើយ៉ាងអានាធិប្បតេយ្យដោយពុំមានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់និងបង្ក្រាបការកាប់រុករានព្រៃឈើ និងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់នោះទេនៅ តែបន្តកើតមានជារៀងរាល់ថ្ងៃ ជាពិសេសដូចនៅតំបន់ព្រៃឡង់ក្នុងខេត្តក្រចេះគ្រប់គ្រងដោយលោក សាំង សុ ខន នាយដែនជម្រកព្រៃឡង់និងលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានអសម ត្ថភាពព្រមទាំងបណ្តោយឲឈ្មួញកាប់និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់គ្មានលោះថ្ងៃ ជាពិសេសឈ្មួញឈើឈ្មោះ ធា ដែលមើលទៅបែបអាងជាប់ខ្សែស្រឡាយអ្នកមានអំណាចណាម្នាក់ហើ យមើលទៅទើបអាចដឹកជញ្ជូនឈើរាល់ថ្ងៃមិនថាថ្ងៃឬយប់នោះឡើយនេះបើយោងតាមការបង្ហើបឲ្យដឹងពីប្រជាពលរដ្ឋ។
តើសមត្ថកិច្ចគ្រប់ស្ថាប័នជាពិសេសលោក សាំង សុខន នាយដែ នជម្រកព្រៃឡង់ខ្លាចមេឈ្មួញឈ្មោះ ធា អាងជាប់ខ្សែរស្រឡាយអ្នកធំក្នុងខេត្តក្រចេះ ឬជាប់ពាក់ព័នក្នុងឃុបឃិតជាប្រព័នដោយ បើកភ្លើងខៀវឲមេឈ្មួញឈើដ៏ល្បីឈ្មោះ ធា ដឹកជញ្ជូនឈើខុសច្បាប់ដោយសេរីបែបនេះ៕
0 Reviews:
Post a Comment