Tuesday, April 26, 2022

តើជាកំហុសអ្នកណា?ពលករខ្មែរជាច្រើននាក់ លួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃបានដោយរលូន បែរជាសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនដឹង ហើយឆ្លើយដាក់គ្នាយកតែរួចខ្លួន...

អ្នកទស្សនា: Views

 


បន្ទាយមានជ័យ៖ ពលករខ្មែរប្រុសស្រីក្មេងចាស់ជាច្រើននាក់ បា នលួចឆ្លងដែនខុសច្បាប់តាមច្រកក្រវាត់ព្រំដែន ម៉ាឡៃ ចូលទៅប្រ ទេសថៃ បានដោយរលូន បែរជាសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនដឹង និងកំពុងឆ្លើយដាក់គ្នាយកតែរួចខ្លួន ដូចជាមានការលាក់បាំងខ្លាំងមែនទែន។


យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ពលករខ្មែរចំនួន ១២៧នាក់ (ស្រី៣៩នាក់) និង (កុមារ០៧នាក់) បានលួចឆ្លងដែន ទៅប្រទេសថៃ តាមច្រកក្រវាត់ព្រំដែន ម៉ាឡៃ បានដោយរលូន តែជាអកុសលបែរជាត្រូវបានតម្រួ តការពារព្រំដែនខាងភាគីថៃចាប់បាន ត្រង់ចំណុចភូមិណងព្រឺ ឃុំ ផាន់សឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ទល់មុខភូមិដំបូ កវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។


«ពាក់ព័ន្ធទៅនឹងករណីពលករខ្មែរលួចឆ្លងដែនបានដោយរលូនខាងលើនេះ ធ្វើឱ្យមហាជនជាច្រើនសង្ស័យថាមានខ្មោចស្រុក ជាអ្នកបើកដៃឲ្យហើយមើលទៅ ទើបអាចធ្វើឲ្យពលករជាងរយនាក់ទាំងនោះលួចឆ្លងដែនបានដោយរលូនបែបនេះ»


ទាក់ទិនទៅនឹងពលករខ្មែរជាច្រើនបានលួចឆ្លងដែន ចូលទៅដីថៃ បានដោយរលូន និងគ្មានការទប់ស្កាត់បង្ក្រាបពីសំណាក់សមត្ ថកិច្ចជំនាញពាក់ព័ន្ធទាំងនេះ លោក អ៊ុំ សុផល ស្នងការរង ខេត្តបន្ទាយមានជ័យ ទទួលផែនក្រវាត់ព្រំដែន បានប្រាប់ក្រុមអ្នកសារព័ត៌មានយើងតាមរយៈទូរស័ព្ទអោយដឹងថា នៅល្ងាចថ្ងៃទី២៦នេះ ថា៖ «ករណីនេះលោកមិនដឹងនោះទេ ឲ្យសួរទៅលោកស្នងការរង ដែលទទួលបន្ទុកទិស ស្រុកម៉ាឡៃ វិញទៅ»។


ចំណែកឯលោកស្នងការរង ដែលទទួលបន្ទុកទិស ស្រុកម៉ាឡៃ បានឲ្យដឹងវិញថា៖ «ករណីនេះលោកមិនដឹងទេ ឲ្យសួរទៅលោក អ៊ុំ សុផល ស្នងការរង ទទួលផែនក្រវាត់ព្រំដែន ទៅ ព្រោះរឿងអ្វីក៏ដោយ ក៏លោក អ៊ុំ សុផល ស្នងការរង ទទួលផែនក្រវាត់ព្រំដែន ដឹងដែរ»។


លោកស្នងការរង ដែលទទួលបន្ទុកទិស ស្រុកម៉ាឡៃ បានបន្តឲ្យដឹងទៀតថា៖ «លោក អ៊ុំ សុផល ស្នងការរង ខេត្តបន្ទាយមានជ័យ ទទួលផែនក្រវាត់ព្រំដែន រូបនោះ តែងតែធ្វើការលាក់បាំង ដោយមិនឲ្យគាត់ដឹងរឿងអ្វីនោះទេ ដូចជាមានការលាក់លៀមខ្លាំងណាស់»។


ការឆ្លើយដាក់គ្នាយកតែរួចខ្លួន និងភាពអាថ៌កំបាំងរបស់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នេះ តើ? លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ គួរតែចាត់វិធានការបែប ណាចំពោះមន្ត្រីដែលគ្មានភាពជាម្ចាស់ការ ដែលជាហេតុធ្វើឲ្យព លករជាច្រើននាក់លួចរត់ឆ្លងដែនបានដោយរលូន។


ជុំវិញករណីនេះមហាជនជាច្រើន បានលើកឡើងដែរថា «នេះសំណាងហើយ ដែលតម្រួតភាគីថៃចាប់បាន ចុះអាចាប់មិនបាន តើមានប៉ុន្មានរយនាក់ដែរ».?


គួរបញ្ជាក់ដែរថា៖ ពលករខ្មែរលួចឆ្លងដែន ចូលប្រទេសថៃ ដែលត្រូវបានតម្រួតការពារព្រំដែនឃាត់ខ្លួនចំនួន១២៧នាក់ ត្រូវបានបញ្ជូនទៅកាន់ តម្រួតអន្តោប្រវេសន៍ថៃប្រចាំស្រុកអារញ្ញ ដើម្បីចាត់វិធានការបន្ត៕









0 Reviews:

Post a Comment