នៅអំឡុងពេលសិក្សាអង្កេតលើការប៉ាន់ប្រមាណចំនួនសរុបសត្វផ្សោតទន្លេមេគង្គ ក្រុមសិក្សាស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោតមួយក្បាលដែលទើបនឹងកើតហែលជាមួយហ្វូងផ្សោតពេញចំនួន ប្រមាណពី៨ក្បាលទៅ១០ក្បាល នៅក្នុងអន្លង់កាំពី ក្នុងខេត្តក្រចេះ នាថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២២ នៅវេលាម៉ោង១០ និង១៦នាទីព្រឹក។
កូនផ្សោតនេះគឺជាកូនផ្សោតទីពីរដែលក្រុមស្រាវជ្រាវបានកត់ត្រាក្នុងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ។
ដើម្បីធានាបានថា កូនផ្សោតនេះបន្តរស់រានមានជីវិត និងវិវត្តទៅជាផ្សោតពេញវ័យនៅក្នុងចំនួនសរុប រដ្ឋបាលជលផលសូមអំពាវនាវដល់បងប្អូនប្រជានេសាទមេត្តាចូលរួមការពារ និងបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ ពិសេសការនេសាទដោយប្រើឧបករណ៍មង និងឆក់៕
ប្រភព÷រដ្ឋបាលជលផល
0 Reviews:
Post a Comment