Saturday, April 9, 2022

បើករថយន្តបុ កខឿនផ្លូវពេញទំហឹងបង្កជាអគ្គិភ័យឆាបឆេះរថយន្តមួយគ្រឿងទាំងស្រុង ..

អ្នកទស្សនា: Views

 

ភ្នំពេញ ៖​បុរសម្នាក់បើករថយន្តបុ.កខឿនផ្លូវពេញទំហឹងបង្កជាអគ្គិភ័យឆាបឆេះរថយន្តមួយគ្រឿងទាំងស្រុង ​​។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាល​ម៉ោង​ ១២និ ង៣០នាទីរំលងអាធ្រាត ឈានចូល ថ្ងៃទី០៩​ ខែមេសា ឆ្នាំ២០ ២២ ស្ថិតនៅត្រង់ចំណុចស្ពានស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត​ ក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ  ។ 


ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់បើករថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-0755 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ក្នុងទិសដៅពីកើតទៅលិច ឆ្លងកាត់ក្រោមស្ពានអាកាសស្ទឹងមានជ័យ ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តបែកកង់ និងផ្ទុះពោង កល់លើខឿនផ្លូវទៅមុខលេងរួច ។ ភ្លាមនោះស្រាប់តែមានផ្សែងហុយចេញពីក្បាលរថយន្តជាខ្លាំង ទើបអ្នកបើករថយន្តចុះពីលើរថយន្តស្រវែស្រវារកទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ តែដោយសារទីតាំងកើតហេតុពិបាករកអ្វីយកមកពន្ល ត់ភ្លើងបាន ទើបអគ្គិភ័យបានឆាបឆេះរាលដាលកាន់តែខ្លាំងឡើង ៗ រហូតស្ទើអស់ទាំងស្រុង ទើបរថយន្តអគ្គិភ័យចំនួន១គ្រឿងចុះមកដល់បានបាញ់ទឹករថយន្តរលត់ទៅវិញ។

      

សមត្ថកិច្ចបានឲ្យដឹងដែរថា ក្នុងករណីអគ្គិភ័យដែលឆាបឆេះរថ យន្ត Toyota Prius ១គ្រឿងនេះ គឺផ្ដើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ (រថយន្តបុកខឿនផ្លូវ បណ្ដាលឲ្យឆ្លងចរន្តអគ្គិស នីឆាបឆេះរថយន្តតែម្ដង តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ )ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿងផងដែរ ៕










 

0 Reviews:

Post a Comment