សៀមរាប៖ អ្នកឃ្លាំមើលបទល្មើសព្រៃឈើ ប្រជាពលរដ្ន និងអ្នកសារព័ត៏មានបានរឹះគន់មន្រ្ដីសង្កាត់រដ្ឋបាលព្រៃឈើខ្វាវថា លោក វ៉ាន់សាវុទ្ធនាយរងសង្កាត់រដ្ឋបាលព្រៃឈើខ្វាវថា អសកម្មក្នុងការបង្រ្កាបបទល្មើសព្រៃឈើ ធ្វើអោយបទល្មើសដឹកឈើ ដឹកធ្យូង មា នការកើនឡើងជាងឆ្នាំមុនៗ តក្ដាទាំងនេះត្រូវបានពលរដ្នដាក់ការសង្ស័យថាបើមន្រ្ដីជំនាញបើមិនត្រូវរូវជាមួយនិងឈ្មួញទេមិនអាច ដឹកបានយ៉ាងរលូនដូច្នោះទេ ម្យ៉ាងទៀតទំនងជាឈ្មួញសែនព្រេនយ៉ាងត្រជាក់ល្ហឹម រហូតជាប់ត្រកៀកងាកខ្លួនមិនរួច មិនអាចចុះប ង្រ្កាប់បទល្មើសបានឡើយ! ជាក់ស្ដែង ក្រៅពីបទល្មើសដឹកឈើ ក៏មានបទល្មើសដឹកធ្យូងចេញពីទឹកដីឃុំខ្វាវក្នុងស្រុកជីក្រែង ១ថ្ងៃ ៗ រាប់សិបរម៉ក និងរាប់សិបឡានស៊ាំមយ៉ុងបណ្ដាក់គ្នាដូចហែរក ឋិនកាត់មុខសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ដោយចេញពីផ្ទះឈ្មួញ យកទៅលក់ចេញចែកចាយ តាមបណ្ដាខេត្តផ្សេងទៀតផង។
តាមប្រភពច្បាស់ការពីអ្នកឃ្លាំមើលបទល្មើសបានអោយដឹងថា មានក្រុមឈ្មួញ៣ក្រុម កំពុងទទួលបានឱកាសនិងការបើកដៃពីក្រុមមន្រ្ដីជំនាញសង្កាត់រដ្នបាលព្រៃឈើខ្វាវ ក្នុងការរកស៊ីបំផ្លាញធនធានធម្មជាតិយ៉ាងគគ្រឹកគគ្រេង ទី១ មានឈ្មោះ ឡី ភ័ក្រ និង ប្រពន្ធ ឈ្មោះ ភឿន វណ្ណា រស់នៅភូមិក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប និងទី២ឈ្មោះសឿន ភឿន ភូមិស្វាយចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ទី៣ ឈ្មោះ រៀម និង ប្ រពន្ធ ឈ្មោះ សួន រស់នៅភូមិក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ទាំង៣ក្រុមនេះ បានដឹកជញ្ចូនធ្យូង ចេញពីលំនៅដ្ឋានរបស់ខ្លួនដែលមានទីតាំងខាងលើយកទៅលក់នៅតាមបណ្ដាខេត្តផ្សេងទៀតផង។
ពាក់ព័ន្ធនិងបទល្មើសដឹកធ្យូងខាងលើ លោក សឿន ភឿន បានឆ្លើយតបថាការលក់ដូរធ្យូងនេះបានទិញពីអ្នកស្រុកនិងលក់បន្ដអោយឈ្មួញទិញដឹកទៅលក់តាមបណ្ដាខេត្ត ! ចំណែកឈ្មួញកណ្ដាលថា ពីមុនដឹកយកទៅលក់នៅស្រុកយួន និងឥឡូវដឹក យកទៅលក់តាមខេត្ត ជាពិសេស ខេត្តកំពង់ស្ពី។
លោក ទា គិមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានប្រាប់ថា ចាំអោយមន្រ្ដីទៅពិនិត្យមើល។
លោក វ៉ាន សាវុទ្ធ នាយរងសង្កាត់ខ្វាវ មិនអាចទំនាក់ទំនងតាមទូសព្ទបានទេដោយសារតេចូលច្រើនដង គាត់មិនលើកទូស័ព្ទ និង ចុចបិតទូស័ព្ទ។
ចំពោះឈ្មួញផ្សេងទៀត ថា ការរកស៊ីនិងដឹកជញ្ចូន ឈើ ឬធ្យូងខាងលើនេះបាន បង់លុយអោយលោក វ៉ាន សាវុទ្ធ នាយរងសង្កាត់ខ្វាវរួចហើយទើបអាចដឹកជញ្ចូនបានយ៉ាងរលូន ៕
0 Reviews:
Post a Comment