Wednesday, July 13, 2022

កក្រើកខេត្តស្វាយរៀងក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងទីតាំងលួចលាក់កែច្នៃគ្រឿងញៀននៅក្រុងស្វាយរៀង ចំនួន ២ ទីតាំង រឹបអូសបានសារធាតុញឿន យ៉ាងសន្ធឹកសន្ធាប់..

អ្នកទស្សនា: Views


ខេត្តស្វាយរៀង៖នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម តូច ប៉ូ លីវ៉ា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួ តពិនិត្យពិនិត្យគ្រឿងញៀនខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានចូលរួមសហការជាមួយសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿ ងញៀន (ក១) ដឹកនាំដោយ វរសេនីយ៍ឯក តោ គឹមដារិទ្ធ, វរសេនី យ៍ទោ ថៃ រិទ្ធីរក្ស នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និ ង វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ (ក១) ជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានន គរបាលខេត្តស្វាយរៀង ដឹកនាំឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលបន្ទុកផែន ដោយសម្របសម្រួលដោយ លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តស្វាយរៀង ក្នុងប្រតិ បត្តិការបង្ក្រាបនេះក៏មានវត្តមានរបស់ ឯកឧត្ដម នាយឧត្ដមសេនី យ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធជាតិប្រយុទ្ធប្រឆាំងគ្រឿ ងញៀន ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។


កិច្ចប្រតិបត្តិការបង្ក្រាប*ទីតាំងទី១នៅវេលាម៉ោង ០០.៥០នាទី រំលងអាធ្រាត ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចរោងម៉ា ស៊ីនកិនស្រូវ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង កម្លាំ ងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង សហកា រជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិ បត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន០១លើក  ឃា ត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ ស្រី០១នាក់ (ជនជាតិ ចិន០ ៦នាក់ ប្រុសនិងស្ត្រី០១នាក់ ជាជនជាតិខ្មែរ ) ។

•សមត្ថកិច្ចជំនាញបានធ្វើការរឹបអូសវត្ថុតាងថ្នាំញៀនប្រភេទកេតាមីនចំនួន ៤៨បាវ (ច្រកក្នុងទៃពណ៍លឿង) ទម្ងន់សរុប ១ ១៤៨ .៩៥២ kg ដែលជនសង្ស័យលាក់ទុកនៅក្នុងរោងម៉ាស៊ីនកិនស្រូ វ។

កិច្ចប្រតិបត្តិការបង្ក្រាបទីតាំងទី២ ក្រោយពីសាកសួរជនសង្ស័យខាងលើ នៅវេលាម៉ោង ៨.៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២ ០២២ សមត្ថកិច្ចយើង បានបន្តស្រាវជ្រាវ និងបង្ក្រាបទីតាំងលួចលាក់កែច្នៃគ្រឿងញៀន ចំនួន១ទីតាំងបន្ថែមទៀត នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិចុងព្រែក(ជិតផែអូរស្មាច់) សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ (ជនជាតិចិន )ដែលស្នាក់នៅ និងធ្វើការក្នុងទីតាំងខាងលើ និងបានឃាត់ខ្លួនកម្មករជាជនជាតិខ្មែរចំនួន០៨នាក់ ស្រី០២នាក់ បន្ថែមទៀត ដើម្បីសួរនាំ។

សមត្ថកិច្ចជំនាញបានធ្វើការរឹបអូសវត្ថុតាង ដូចខាងក្រោម :

 ក- ឃ្លាំង ទី១

១.ក្រាមពណ៌សឈ្មោះ CALCIUM CHLORIDE ចំនួន ៣៩ ការ៉ុង ពណ៌ស ទម្ងន់ ៩៧៥ kg

២. ម្សៅម៉ត់ពណ៌ត្នោតទម្ងន់សរុប ៦៧៩kg (ល្បាយកេតាមីនបា ស) បានដកចំពោះកិច្ចទម្ងន់ ១២៥ g

៣. ម៉ាស៊ីនប្រតិកម្មខ្នាតធំចំនួន ១២គ្រឿង

៤.ម៉ាស៊ីនក្រឡុកខ្នាតធំចំនួន ២គ្រឿង

៥. ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីមួយឈុត និងប្រព័ន្ធផលិតទឹកស្អាតខ្នាតធំមួយឈុត

ខ- ឃ្លាំង ទី២

១. ក្រាមពណ៌សឈ្មោះ CAUSTIC SODA ចំនួន ១៨៤ ការ៉ុង ពណ៌ស ៤ ៦០០ kg

២. ឧបករណ៍និងគ្រឿងបន្លាស់មួយចំនួន

គ- ឃ្លាំង ទី៣

១. សារធាតុគីមីឈ្មោះ BROMINE ចំនួន ៤៣ ដប ទម្ងន់ សរុប ១២៩ kg

២. ធុងហ្គាសពណ៌លឿងចំនួន ៤២ធុង (HYDROCHLORIDE GAS )

៣. ធុងជ័រពណ៌ខៀវគម្រប ក្រហមឈ្មោះ AMONIA ចំនួន ៣៤ ធុង ទម្ងន់ ៦ ៨០០ kg បានដកចំពោះកិច្ចទម្ងន់១៣៥ g

សរុបរួម ៖

    - ល្បាយកេតាមីនបាស ទម្ងន់ ៦៧៩ kg

    - សារធាតុគីមីទម្ងន់ ១២.៥០៤ kg ( ១២ តោន ៥០៤ Kg )

បច្ចុប្បន្ន ទីតាំងទាំងពីរខាងលើ ត្រូវបានបិទស៊ីល និង ដាក់កម្លាំងដើម្បីការពារ ដោយឡែកជនសង្ស័យ ជនជាតិចិន ចំនួន ១១ នាក់ ប្រុស និងជនជាតិខ្មែរ ៩នាក់ ស្រី ៣ នាក់ ត្រូវបាននាំខ្លួនយកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តនីតិវិធី ចំពោះអ្នកពាក់ព័ន្ធផ្សេងទៀតសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវបន្ថែម។







0 Reviews:

Post a Comment