ថ្លែងក្នុងឱកាសនាពេលនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុ ជា ដែលមានវត្តមាននៅទីនេះទាំងអស់ និងបានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដណ្តើមបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាពេលកន្លងមក។
ឯកឧត្តម រ័ត្ន ស្រ៊ាង បានជំរុញដល់ក្រុមការងារសង្កាត់ ត្រូវយកចិ ត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រប ស់ខ្លួនឱ្យមានប្រសិទ្ធិភាព ដើម្បីបន្តផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ ពិសេសដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានភាពជឿជាក់ លើគណ បក្សប្រជាជនកម្ពុជា លើសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។
ទន្ទឹមនោះ ឯកឧត្តម បានធ្វើការគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាគឺពុះពារ សម្រេច ឱ្យបាន ជោគជ័យទាំងស្រុងសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួន ក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព របស់មាតុភូមិ និងប្រជាជនកម្ពុជា ជាដរាបតរៀងទៅ៕
0 Reviews:
Post a Comment