Thursday, September 15, 2022

ថ្ងៃបិណ្ឌវេនទី៤! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

អ្នកទស្សនា: Views


នាព្រឹកថ្ងៃ០៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២ ២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធាន ក្រុមការងា ររាជរដ្ឋាភិបាល ចុះជួយ មូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុម ការងារ និងមាន ការចូល រួមពី លោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ លោកចៅសង្កាត់ព្រែកកំពឹស លោក លោកស្រីជាប្រធាន អនុ ប្រធានភូមិ យុវជន ស.ស.យ.ក នាំយកបច្ច័យ និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ ចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹសគឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជី តា ញាតកាប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណ ក្ខន្ធ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអា វុធហត្ថ រាជធានីភ្នំពេញ ដែលបាន ពលី មរណៈ ក្នុងរយៈកាលកន្ លងមក។ ព្រមជាមួយគ្នានោះ លោកឧត្តម សេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏មានសទ្ធាបន្ថែមជូនថវិកា ដល់ លោក តា លោកយាយ ពុទ្ធបរិ ស័ទ និងកងកម្លាំងការពារសណ្តាប់ធ្នាប់ ព្រមទាំងយុវជន យុវនារី កុមារា កុមារី ដែលបានមកចូលរួមនៅទីនោះផងដែរ៕
 






























0 Reviews:

Post a Comment