Friday, November 11, 2022

អាជ្ញាធរនិងសមត្ថកិច្ចក្រុងប៉ោយប៉ែត ផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុន ដោយមិនបង្ក្រាប ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងកាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) ដែលពលរដ្ឋខ្មែរបានចូលលេងយ៉ាងគគ្រឹកគគ្រេង

អ្នកទស្សនា: Views


ប៉ោយប៉ែត៖មួយរយះចុងក្រោយនេះ អាជ្ញាធរនិងសមត្ថកិច្ច ក្រុងប៉ោយប៉ែត ហាក់កំពុងតែផ្គើន និងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុក ក្នុងការមិនទប់ស្កាត់ និងបង្ក្រាបល្ បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងកាស៊ីណូ យីហោ ហ្គូដវើល ដ៍ហៅ កាស៊ីណូស្រះទឹក ដែលបានបណ្តែតបណ្តោយ អោយពលរដ្ឋខ្មែរ ផ្តុំក្បាលគ្នាចូលទៅលេង យ៉ាងអនាធិបតេយ្យជាទីបំផុត  ។សូមជម្រាបថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ស ម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ខាតមួយ ឲ្យអ ភិ បាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែង សុីសង គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន។ សូមជម្រាបថា សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ៗទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើ សល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងស មត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ជាក់ស្តែងនៅក្នុងអាណាចក្រក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោក គាត ហ៊ុល ចៅហ្វាយក្រុងប៉ោយប៉ែត ពិសេស លោកសៅ
សារឿន អធិការក្រុងប៉ោយប៉ែត បានរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៌ ផ្លូវច្បាប់ទៅលើម្ចាស់កាស៊ីណូ យីហោ ហ្គូដ វើ លដ៍ ហៅកាស៊ីណូស្រះទឹក ដែលកំពុងតែដំណើរការ លេងល្បែ ងស៊ីសងគ្រប់ប្រភេទ (ពោល)គឺម្ចាស់ កាស៊ីណូ យីហោ(ហ្គូដ វើ ល ដ៍)ហៅកាស៊ីណូស្រះទឹក បានបណ្តែតបណ្តោយ អោយពលរដ្ឋខ្មែរចូលទៅលេងយ៉ាងអនាធិបតេយ្យជាទីបំផុត មិនតែប៉ុណ្ណោះម្ចាស់ កាស៊ីណូ យីហោ (ហ្គូដវើលដ៍)ហៅកាស៊ីណូស្រះទឹក ថែមទាំងមិនអនុវត្តន៌តាមគោលការណ៌ ច្បាប់ដែលចេញ​ដោយ​អគ្គលេ ខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ពិ សេ សផ្គើននិងបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។

មហាជនបានលើកឡើងថា ករណី លោក គាត ហ៊ុល និងលោក សៅ សារឿន បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុន ក្នុងការទប់ស្កាត់និងបង្ក្រាបល្បែ ងស៊ីសងគ្រប់ប្រភេទ នៅក្នុងកាស៊ីណូ យីហោ ហ្គូដវើលដ៍)ហៅកាស៊ីណូស្រះទឹក សង្ស័យ លោកគាតហ៊ុល និងលោកសៅ សារឿន អាចនិងត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់កាស៊ីណូ យីហោ ហ្គូដវើលដ៍ ហៅកាស៊ីណូស្រះទឹកអស់ហើយមើលទៅទើបបានជារក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៌តាមគោលការណ៌ ច្បាប់ដែលចេញ​ដោយ​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ ល្បែ ង​ពាណិជ្ជកម្ម​កម្ពុជា​ ពិសេសផ្គើននិងបទបញ្ជាររបស់សម្តេចតេ ជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេ ទ។

ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ មហាជនបានសំណូមពរដល់ លោកសិទ្ធឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ពិសេសលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងកាស៊ីណូ(ហ្គូដវើដ៍)ហៅកាស៊ីណូស្រះទឹក មិនអនុវត្តន៌តាមគោលការណ៌ ដែលចេញ​ដោយ​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ពិសេសផ្គើននិងបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កា ត់បទល្មើសល្បែងស៊ីសងទៀតផង។

0 Reviews:

Post a Comment