Tuesday, January 3, 2023

ក្រុមញៀនល្បែងស៊ីសង កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងយ៉ាងអនាធិបតេយ្យ ក្នុងទឹកដីដីស្រុកព្រៃកប្បាស...

អ្នកទស្សនា: Views


តាកែវ : ក្រុមញៀនល្បែងស៊ីសង កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែង ក្នុងទឹកដីដីស្រុកព្រៃកប្បាស ចំនែអធិការនគរបាលស្រុកព្រៃកប្ បាស លោក ឡេង ប៊ុនឡុង ហាក់ដូចជាបណ្តែតបណ្ដោយខ្លាំងមែ នទែន ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលកំពុងតែនៅមានជាបន្តបន្ទាប់ហូរហែក្នុងមូលដ្ឋានរបស់ខ្លួន ។

ជាក់ស្តែងល្បែងស៊ីសង កំពុងតែប្រមូលផ្ដុំគ្នានេះស្ថិត ឮនៅភូមិ តាវង់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រុមញៀនល្បែងមួយក្រុមធំកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់មាន់ ជល់ជាសាធារណៈយ៉ាងអនាធិបតេយ្យ ដោយគ្មានការបង្ក្រាបបន្តិ ចសោះឡើយ។
ប្រភពព័ត៌មានបានឱ្យដឹងបន្តថា ទីតាំងល្បែងស៊ីសងខាងលើ នេះ ប្រមូលផ្តុំគ្នាលេងជាហូរហែមិនថា សៅរ៍ អាទិត្យ ពោលគឺ ៧ថ្ងៃក្នុង ១សប្ដាហ៍ គឺចាប់ផ្តើមលេងពីម៉ោង១២រសៀល រហូតដល់ម៉ោង ៤-៥ល្ងាច និងមានភ្នាល់ចាប់ពី ២០មុឺនរៀលក្នុង១គូរ រហូតដល់ ៤០មុឺនរៀល ឬលើសពីនេះសំរាប់គូរតម្លៃពិសេស។

ប្រជាពលរដ្ឋក៏បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ជល់មាន់ជាសាធារណៈ ព្រោះជាហេតុនាំឱ្យកើ តមានបទល្មើសកើតឡើងជាមិនខាន ដោយសារតែចាញ់ល្បែង អស់ទ្រព្យសម្បត្តិ។


ករណីនេះដែរប្រជាពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមជួយចាត់វិធានកា រទប់ស្កាត់ចំពោះល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានស្រុកព្រៃកប្បាសផង៕


ហើយលោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាសកន្លងមកខាងសារព័ត៌មានយើងបានផ្ញើសារជាញឹកញាប់ ដើម្បីស្នើសុំអន្តរាគមន៍បង្ក្រាបបទល្មើសផ្សេងៗ ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែលិទ្ធផលទទួលបានគឺសូន្យ (ពោល)មិនដែលមានការបំភ្លឺណាមួយជុំវិញការបង្ក្រាបបាននៅបទល្មើសល្បែងស៊ីសងខុសច្បាប់នោះទេ៕ 




0 Reviews:

Post a Comment