Saturday, January 28, 2023

សុំខ្លាចហើយស្រីៗមួយចំនួន ឥឡូវ « ប្រពន្ធជួល..ឃា..ត.ក ក្នុងតម្លៃ ១,០០០ដុល្លារ សម្លា.ប់ប្ដីខ្លួនឯង……

អ្នកទស្សនា: Views

កណ្តាល : មានការភ្ញាក់ផ្អើលមួយដោយប្រជាពលរដ្ឋបានប្រ ទះ ឃើញសា.ក.ស.ពបុរសម្នាក់អណ្តែតនៅក្នុងប្រឡាយទឹក នៅចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ។

សាកសពស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស  អា យុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណេីតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានអោយដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញស..ពអណ្ដែតទឹកមួយនៅក្នុងប្រឡាយទឹកវិរះប្រាំដែលមានចំងាយពីផ្លូវល្បឿនលឿនប្រហែល១គីឡូម៉ែត្រ ហើយគាត់ក៏បានរាយការ ណ៍ មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ភ្លាមនោះ កម្លាំងប៉ុស្តិ៍បានរាយការណ៍មកជំនាញពិនិត្យ និងវិភាគកន្លែងកើតហេតុស្រុកនិងអាជ្ញាធរភូមិឃុំ គ្រូពេទ្យដើម្បីចុះមកពិនិត្យសាកស..ព អណ្តើតទឹកនោះ។ ការពិនិត្យសាកសពឃើញថាសាកសពស្លាប់ដោយសាររឹតក និងឆក់ ។

ផ្អែកតាមចម្លេីយប្រពន្ធជនរងគ្រោះឈ្មោះ សាំង  ធីតា  អាយុ ៣៤ឆ្នាំ  ជនជាតិខ្មែរ  បានសារភាពថា  ខ្លួន  និងឈ្មោះ  វី  ភេទ ប្រុស  អាយុប្រហែលជិត៤០ឆ្នាំ  ជនជាតិខ្មែរ  មុខរបរជាងសំណង  ជាអ្នកសម្លា.ប់ប្តី របស់ខ្លួន  ដោយធ្វេីការឆ..ក់  និងរិតករ ស..ម្លាប់ ។

រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនដៃដល់ឈ្មោះ វី ដែលស៉ីឈ្នួលសម្លាប់ជនរងគ្រោះ ក្នុងតម្លៃ១០០០ដុល្លារ ពីប្រពន្ធជនរងគ្រោះ។

បច្ចុប្បន្នជន..ដៃ..ដល់ និងប្រពន្ធជនរងគ្រោះ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធី៕







0 Reviews:

Post a Comment