Saturday, January 28, 2023

ទីតាំមាន់ជល់តាមអនឡាញក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានលួចលាក់បើកលេង យ៉ាងសប្បាយរីករាយ។

អ្នកទស្សនា: Views

 


ភ្នំពេញ) ទីតាំមាន់ជល់តាមអនឡាញ នៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានលួចលាក់បើកលេង យ៉ាងសប្បាយរីករាយ ដោយក្រុមអ្នកញៀនល្បែង មិនមានការភិតភ័យ ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចសង្កាត់ចោមចៅ១ បន្តិចណាសោះឡើយ?(ពោល) ទាំងអ្នកបើក ទាំងអ្នកលេងថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត ទៀតផង ។បើយោងតាមប្រភពព័ត៌មាន ពីមហាជននៅក្នុងសង្កាត់ចោមចៅ១ បានអោយដឹងថា?ជាទូទៅក្រុមអ្នកញៀនល្បែង តែងតែបានផ្គុំក្បាលគ្នា មកលេងល្បែងស៊ីសងជល់មាន់អនឡាញ ដោយភ្នាល់ដាក់លុយរាប់ម៉ឺនសែនលានរៀល មិនតែប៉ុណ្ណោះក្រុមអ្នកញៀនល្បែងនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ដូចគ្មានការភ័យព្រួយបន្តិចណាសោះ ។

 

ប្រភពខាងលើ បានបន្តទៀតថា? ក្រុមអ្នមញៀនល្បែងស៊ីសងមាន់ជល់អនឡាញ បានបង្ករភ្ជុះភ្លៀងតាមតែអំពើចិត្ត នៅក្នុងមូលដ្ឋានខាងលើ បែជាអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់ចោមចៅ១ ដែលដឹកនាំដោយ លោកសាយ ចំរើន មេប៉ុស៌្តចោមចៅ១ និងលោកកង វង  ចៅសង្កាត់ចោមចៅ១ បែជារក្សាភាពស្ងៀមស្ងាត់ផ្គើនមិនអនុវត្តតាមបទបញ្ជារបស់សម្តេចជោហ៊ុនសែនស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។ មហានជនខាងលើ   បានលើកឡើងទៀតថា មូលហេតុ ដោយសារលោកសាយ ចំរើន  និងលោក កង វង បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះ  សង្ស័យទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះជាឆ្នាំងបាយ របស់លោកសាយ ចំរើន និងលោកកង វង ទេដឹង ទើបបានជាអស់លោកនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។ 

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញបទបញ្ជា ដាច់ណាត់មួយឲ្យអភិបាលរាជធានីខេត្តទាំង២៥ខេត្តក្រុងត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទទាំងអស់ឧ្យខាងតែបាន​ សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ ស្រុក ក្រុង ខេត្តណាដែលមិនទប់ ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ ក្នុងមូលដ្ឋានរបស់ខ្លួនទេ  ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ 

ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ មហាជនសូមសំណូមពរ ដល់លោកម៉ន វុទ្ធី អធិការខណ្ឌពោធ៌សែនជ័យ  និងលោក សក់ ច័ន្ទកាញ្ញារិទ្ធ អភិបាលខណ្ឌពោធ៍សែនជ័យ សូមមេត្តាជួយពិនិត្យទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះផងទាន។

0 Reviews:

Post a Comment