Tuesday, January 10, 2023

ពលរដ្ឋលើកឡើងថា : ទីតាំងមាន់ជល់អនទ្បាញតាម laptop ១កន្លែងបើកដំណើដំណើការបានយ៉ាងរលូនផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន..

អ្នកទស្សនា: Views

(ភ្នំពេញ)៖ទីតាំងបើកលេងល្បែងស៊ីសងមាន់ជល់អនឡាញ តាម lapto មួយកន្លែងនៅទឹកខណ្ឌច្បាអំពៅ កំពុងតែផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។ 

ជាក់ស្ដែងទីតាំងល្បែងសុីសងមាន់ជល់តាម laptop មួយកន្លែង នៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលកំពុងតែបើកដំណើរការយ៉ាងរលូន ខណះលោក អធិការខណ្ឌច្បារអំពៅ   បានរក្សាភាពស្ងៀមស្ងាត់បានយ៉ាងល្អ។

សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

មហានជននៅក្នុង ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។  បានលើកឡើងថា សង្ស័យតែទីតាំងមាន់ជល់អនឡាញតាម laptopខាងលើនេះ សែនព្រេនអស់ហើយទើបមិនបង្រាប។

មហាជនបានសំណូមពរដល់លោក ម៉ៅ សឿត អធិការខណ្ឌច្បាអំពៅ សូមជួយចាត់វិធានការ ទៅលើល្បែងស៊ីសងមាន់ជល់តាមអនឡាញ នៅខណ្ឌច្បារអំពៅ នេះផងដើម្បី ស្របតាមគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច ៕




0 Reviews:

Post a Comment