កំពង់ចាម ៖ បនល្បែងជល់មាន់តាមអនឡាញ ចំនួន៤ទីតាំង (១) នៅផ្ទះលោកសេង ស្ថិតនៅចំណុចភូមិអូរលាវ ឃុំផ្ទះកណ្តាល (២)នៅផ្ទះលោកអុល មុខវត្តមាន់ដល់ ភូមិមាន់ដប់ ឃុំមានជ័យ (៣) នៅផ្ទះលោកវុធ ភូមិស្វាយ ឃុំស្វាយសាច់ភ្នំ(៤)ផ្ទះលោកពេជ្រ ភូមិត្នោត ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពុងតែធ្វើសកម្មភាពបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត (ពោល)អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ទំនងនាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស។
សូមជម្រាបថា កន្លងមកលោកប៉ាក ជាតិ អធិការស្រុកស្រីសន្ធរ ធ្លាប់ទទួលបានព័ត៌មាន ពីករណីល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះម្តងរួចហើយ ដោយលោកប៉ាក ជាតិ បានអោយជំនាញ ចុះទៅបិទទ្វា បានមួយដង្ហើមចង្រិតផងដែរ ប៉ុន្តែពេលនេះបនល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះ បានដំណើរការឡើងវិញហើយ។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញ បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ ស្រុក ក្រុង ខេត្តណា ដែលមិនទប់ ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ ក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
សូមជម្រាបបន្ថែមថា ពាក់ព័ន្ធនិងករណីល្បែងស៊ីសង មាន់ជល់តាមអនឡាញ ខាងលើនេះ ចាំមើលលោកប៉ាក ជាតិ និងលោកស៊ីម គង់ ហ៊ានចាត់វិធានការណ៌តាមផ្លូវច្បាប់ ទៅលើបនល្បែងខាងលើនេះ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា?ដែលឬទេ?។មហាជនបាន សំណូមពរដល់លោកឧត្តមសេនីយ៍ត្រីហេង វុទ្ធី ស្នងការការខេត្តកំពង់ចាម ពិសេសលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់អ្នកដែលនៅពីក្រោយខ្នង នៃការឃុបឃិតគ្នា បើកដៃអោយបើកបនល្បែងជល់មាន់តាមអនឡាញ នៅក្នុងស្រុកស្រីសន្ធរ ដោយផ្គើននិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
0 Reviews:
Post a Comment