ក្រចេះ÷មេឈ្មួញជើងខ្លាំងល្បីល្បាញមានឈ្មោះបោះសំឡេង ខាងរកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើត្រូវបានប្រជាពលរដ្ឋស្គាល់យ៉ាងច្បាស់ថាឈ្មោះលោកជ្រក់រស់នៅភូមិគ្រៀង ឃុំវឌ្ឍន: ស្រុកសំបូរ ខេត្តក្រចេះ ជារៀងរាល់យប់គេតែងតែសង្កេតឃើញមានការដឹកជញ្ជូន ផលអនុផលព្រៃឈើចេញពីទឹកដីស្រុកសំបូរឆ្លងកាត់ស្រុកព្រែកប្រសព្វ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានយ៉ាងរលូនដោយមិនមានការទប់ស្កាត់ពីមន្ត្រីជំនាញក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធដែលកំពុងឈរជើងនៅតាមគោលដៅនោះអ្វីទាល់តែសោះ។ ជាក់ស្ដែងនៅយប់ថ្ងៃទី១៨ខែមេសា ឆ្នាំ២០២៣ វេលាយប់ម៉ោងប្រហែល១០និ១៤នាទីមានរថយន្តសាំយ៉ុងកែច្នៃពណ៌សមួយគ្រឿង របស់លោកជ្រក់ដឹកជញ្ជូនផលអនុផលព្រៃឈេីចេញពីទឹកដីស្រុកសំបូរយ៉ាងរំភើយគ្មានសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធណាហ៊ានធ្វេីការបង្ក្រាបនោះឡើយ ហើយការដឹកជញ្ជូនផលអនុផលនោះទៀតសោតត្រូវបានប្រជាពលរដ្ឋស្គាល់យ៉ាងច្បាស់ថា ជាឈើរបស់លោកជ្រក់ ដែលជាមេឈ្មួញឈើដុះស្លែប្រចាំស្រុកសំបូរនិងស្រុកព្រែកប្រសព្វគ្មានសមត្ថកិច្ចណា ហ៊ានធ្វើការបង្ក្រាបនិងទប់ស្កាត់នោះឡើយហាក់បីដូចជាអសមត្ថភាពក្នុងការទប់ស្កាត់និងបង្ក្រាប ការដឹកជញ្ជូនផលអនុផលរបស់មេឈ្មួញឈ្មោះជ្រក់ទៀតផង បែរជាបណ្ដែតបណ្ដោយទុកឲ្យមេឈ្មួញរូបនេះធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្ត។ បើទោះបីកន្លងមកឃើញមានការចាប់បង្ក្រាបរថយន្តសាំយ៉ុងដឹកជញ្ជូនឈើយកមកដុតកម្ទេចចោលនោះយ៉ាងណាក៏ដោយ ក៏មេឈ្មួញរូបនេះមិនខ្លាចញញើតដែរ ពីព្រោះគេចេះមន្តអាគមន៍សណ្ដំផ្លូវចិត្ត ធ្វើឱ្យសមត្ថកិច្ចពាក់ព័ន្ធនៅតាមគោលដៅនោះទន់ខ្លួន ទន់ឆ្អឹងគ្រប់ៗគ្នាអស់រួចទៅហើយដូច្នេះហើយ ប្រកបការងារ មុខរបររកស៊ីបានយ៉ាងរលូនដូចសព្វថ្ងៃនេះ។ បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវលំចាប់តាំងពីស្រុកសំបូររហូតដល់ស្រុកព្រែកប្រសព្វពួកគាត់មានការងឿងឆ្ងល់ ក៏ដូចជាមានការរិះគន់ទៅលើមន្ត្រីជំនាញទាំងនោះ ថាកន្លងមកឃើញមានការចាប់ឡានដឹកជញ្ជូនឈើខុសច្បាប់យកមកដុតកម្ទេចចោលបានតែមួយរយៈប៉ុណ្ណោះ។ ក៏ប៉ុន្តែឥឡូវនេះពួកគាត់ឃើញមានការដឹកជញ្ជូនផលអនុផលព្រៃឈេីចេញយ៉ាងក៏ក្រឹកគគ្រេងជារៀងរយប់ ដដែល។
ពួកគាត់បានបន្តទៀតថា បើបង្រ្កាបការដកជញ្ជូនផលអនុផលព្រៃឈើ ត្រូវបង្ក្រាបឲ្យស្មើភាពគ្នា កុំបង្ក្រាបតែប្រជាពលរដ្ឋក្រីក្រ ចំណែកឯមេឈ្មួញធំៗពួកគាត់មិនដែលឃើញមានការចាប់បង្ក្រាបបានម្ដងណាក៏ឡើយ។ទង្វើបែបនេះហើយដែលធ្វើឱ្យមជ្ឈដ្ឋានទូទៅមានការរិះគន់ទៅលើមន្ត្រីជំនាញនិងស្ថាប័នពាក់ព័ន្ធជាពិសេសកងរាជអាវុធហត្ថស្រុកនិងខេត្តដែលនៅតាមស្នាក់ការនីមួយៗថាអសមត្ថភាពក្នុងការទប់ស្កាត់និងបង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈេីរបស់មេឈ្មួញដុះស្លែរូបនេះបាននៅឡើយ។ដូច្នេះហើយពួកគាត់សូមសំណូមពរទៅដល់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណ:កម្មការទប់ស្កាត់និងបង្ក្រាបបទល្មេីសធនធានធម្មជាតិ សូមឯកឧត្តមជួយចាត់វិធានការផងទាន។
បើមិនដូច្នោះទេការដឹកជញ្ជូនផលអនុផលព្រៃឈេីនៅនឹត្រូវងរលាយហិនហោចដោយសារពួកក្រុមឈ្មួញទុច្ចរិតទាំងនោះជាក់ជាមិនខាន៕រាយការណ៍ដោយលោកម៉ែនបូរិទ្ធអ្នកយកព័ត៌មានរស្មីភ្នំដាទំនាក់ទំនងWhatsApp.Telegram.097 444 88 97.011 83 47 47.097 764 64 67
0 Reviews:
Post a Comment