ខេត្តកំពង់ចាម៖ សេចក្តីរាយការណ៍ពីពលរដ្ឋមកថា: មានទីតាំងបនល្បែង{ជល់មាន់}ខុសច្បាប់ តាម អនឡាញ មួយកន្លែងស្ថិតនៅក្នុងទីតាំង ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។ កំពុងវង់វក់ស្មារតីអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេងក្នុងនោះ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនមានឆន្ទ: ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ!សង្ស័យជាឆ្នាំងបាយរបស់អស់់លោក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង!
បញ្ជាក់ឲ្យដឹងថា: ទីតាំងបនល្បែង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។ កំពុងបើកដំណើរការបើកលេងជាធម្មតា ប៉ុន្តែអាជ្ញាធរនិងស មត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនទាន់ធ្វើការបង្រ្កាប!សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អា ចឃុបឃិតគ្នាលក្ខណៈជាប្រព័ន្ធជាមួយម្ចាស់បនល្បែងខាងលើនេះ ទើបដើបញ្ច្រាសទិសពីគោលនយោ បាយភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួមហា ផ្ទៃ។ករណីបទល្មើសល្បែងជល់មាន់ខុសច្បាតាមអនឡាញ ស្ថិតនៅ ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្ត កំពង់ចាម ។ ឃើញអ្នកញៀនល្បែងចេញចូលលេងយ៉ាងអនាធិបតេយ្យបែបនេះពលរដ្ឋលើកឡើងថា ជា បញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្តិសុខ កើតនូវអំពើចោរ កម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម ..ល..។
សូមរំលឹកថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ា ងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទ ប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ សូមស្នើយ៉ាងទទូចដល់ លោកអភិបាល នៃគណៈអភិបាលស្រុក បាធាយ ជាពិសេស លោកអធិការនគរបាលស្រុក បាធាយ សូមចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែង{ជល់មាន់}ខុសច្បាប់តាមអនឡាញ មួយកន្លែងនេះផង។
0 Reviews:
Post a Comment