Monday, April 24, 2023

ល្បែងបញ្ជាល់មាន់តាមអនឡាញ បង្កប់តាមហាងកាហ្វេ កំពុងបេីកលេងនៅផ្ទះ ឈ្មោះ រ៉ន លេងយ៉ាងរលូន រីឯសមត្ថកិច្ចពាក់ព័ន្ធស្រុក រំដួល រក្សាភាពស្ងៀមស្ងាត់

អ្នកទស្សនា: Views

 

 


 

ស្វាយរៀង ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅ ភូមិត្រពាំងថ្កូវ ឃុំ ពងទឹក ស្រុក រំដួល ខេត្ត ស្វាយរៀង  បានបញ្ជាក់ឲ្យដឹងថា បុគ្គលឈ្មោះ ប្រុស ហ៊ានលួចលាក់បង្កប់លេងល្បែងស៊ីសង បញ្ជាល់មាន់ខុសច្បាប់តាមអនឡញ បែរជាអាជ្ញាធរដែនដីក្នុងមូលដ្ឋាននិងលោក អធិការដ្ឋាននគបាលស្រុកចំការលើ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស។

 

សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាន់តែបាន។

 

សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

 

មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋានរិះគន់ចំៗ  ទៅលេីលោក អធិការដ្ឋាននគរបាលស្រុក រំដួល និង លោក អភិបាលស្រុក រំដួល បណ្ដែតបណ្ដោយ ឲ្យឈ្មោះ រ៉ន និងបក្សពួក បេីកលេងល្បែងបញ្ជាល់មាន់ តាមអនឡាញ យ៉ាងពពាក់ពពូន ដោយឡែក សមត្ថកិច្ច ជំនាញពាក់ព័ន្ធក្នុងខេត្ត​ ស្វាយរៀង​  មិនទាន់ចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ នោះទេ។

 

ប្រជាពលរដ្ឋ ក្នុងភូមិ ត្រពាំងថ្កូវ ឃុំ ពងទឹក ស្នើទៅកាន់ លោក  មាស ធួក អភិបាលស្រុក រំដួល ព្រមទាំង លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀង ពិនិត្យឡើងវិញជាបន្ទាន់ ចំពោះ ម្ចាស់ផ្ទះឈ្មោះ រ៉ន ហ៊ានបេីកល្បែងបញ្ជាក់មាន់តាមអនឡាញ ក្នុងដែនដីរបស់ខ្លួន៕






0 Reviews:

Post a Comment