Tuesday, June 6, 2023

ក្រុមអ្នកញៀនល្បែងស៊ីសងកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងមាន់ជល់តាមអនឡាញ និងឡូតូ ក្នុងទឹកដីស្រុកកងមាស ចំនែកអធិការនគរបាលស្រុកហាក់រក្សាភាពស្ងាមស្ងាត់.

អ្នកទស្សនា: Views





កំពង់ចាម  :ក្រុមអ្នកញៀនល្បែងស៊ីសងកំពុងតែប្រមូលផ្ដុំគ្នាលេ ងល្បែងមាន់ជល់តាមអនឡាញក្នុងទឹកដីស្រុកងមាសចំនែអ ធិការនគរបាលស្រុក លោក ជា ជូន ហាក់ដូចជាបណ្តែតបណ្ដោយខ្លាំងមែនទែន ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលកំពុងតែនៅមានជាបន្តបន្ទាប់ហូរហែក្នុងមូលដ្ឋានរបស់ខ្លួន 


ជាក់ស្តែងល្បែងស៊ីសងប្រភេទមាន់ជល់តាម  អនឡាញមួយកន្លែង កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងពពាក់ពពូនស្ថិតនៅ ឃុំ សូរគង ស្រុកកងមាស ខេត្តកំពង់ចាម ដែលក្រុមញៀនល្បែងកំ ពុងតែប្រមូលផ្ដុំគ្នាលេង យ៉ាងអនាធិបតេយ្យដោយគ្មានការបង្ក្រា បបន្តិចសោះឡើយ។


ប្រភពព័ត៌មានបានឱ្យដឹងបន្តថាទីតាំងល្បែងស៊ីសងខាងលើនេះ ប្រមូលផ្តុំគ្នាលេងជាហូរហែមិនថា ថ្ងៃសៅរ៍ អាទិត្យពោល គឺ ៧ថ្ងៃក្នុង ១សប្ដាហ៍ គឺចាប់ផ្តើមលេងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង -៥ល្ងាច និងមានភ្នាល់ដាក់លុយយ៉ាងសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋបានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ជា សាធារណៈនេះព្រោះជាហេតុនាំឱ្យកើតមានបទល្មើ សកើតឡើងជាមិនខាន ដោយសារតែចាញ់ល្បែ ង អស់ទ្រព្យសម្បត្តិ។


ករណីនេះដែរប្រជាពលរដ្ឋស្នើសុំលោក លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី  ស្នងការខេត្ត កំពង់ចាម សូមជួយចាត់វិធានការទប់ស្កាត់ចំពោះល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានស្រុកទ្រាំងនេះផង៕

ហើយលោក  ជា ជូន អធិការនគរបាលស្រុក កងមាស កន្លងមកខាងសារព័ត៌មានយើងបានរាយកាណ៍ជាញឹកញាប់ ដើម្បីស្នើសុំអន្តរាគមន៍បង្ក្រា បបទល្មើសផ្សេងៗ ដែលមាននៅក្នុងដែនសម ត្ថកិច្ចរបស់ខ្លួន ប៉ុន្តែលិទ្ធផលទទួលបានគឺសូន្យ (ពោល)មិនដែ លមានការបំភ្លឺណាមួយជុំវិញការបង្ក្រាបបាននៅបទល្មើសល្បែងស៊ីសងខុសច្បាប់នោះទេ៕ 













0 Reviews:

Post a Comment